ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden ប្រឆាំង​ការ​ប្រើ​យោធា​របស់​ប្រធានាធិបតី​ត្រាំ​ដើម្បី​បង្ក្រាប​បាតុកម្ម


លោក Joe Biden ថ្លែង​ទៅ​កាន់​មេដឹកនាំ​សហគមន៍​ និង​សមាជិក​បព្វជិត នៅ​ព្រះវិហារ Bethel AME នៅ​ក្នុង​ក្រុង Wilmington កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
លោក Joe Biden ថ្លែង​ទៅ​កាន់​មេដឹកនាំ​សហគមន៍​ និង​សមាជិក​បព្វជិត នៅ​ព្រះវិហារ Bethel AME នៅ​ក្នុង​ក្រុង Wilmington កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​ការ​ព្រួយកង្វល់​យ៉ាង​ខ្លាំង​បន្ទាប់ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សន្យា​កាលពី​ថ្ងៃចន្ទ​ថា នឹង​ប្រើ​យោធា​ដើម្បី​បញ្ចប់​កុបកម្ម និង​ការ​គ្មាន​ច្បាប់​ទម្លាប់​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បន្ទាប់ពី​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​កាលពី​១សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​មីនីអាប់ប៉ូលីស។

ក្នុង​សុន្ទរកថា​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​នៅ​ឧទ្យាន​ផ្កាកូលាប​នៅ​សេតវិមាន លោក​ប្រធានាធិបតីត្រាំ​បាន​ព្រមាន​ថា «ប្រសិនបើ​ទីក្រុង ឬ​រដ្ឋ​បដិសេធ​ពុំ​ចាត់​វិធានការ​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​នឹង​បញ្ជូន​យោធា​សហរដ្ឋអាមេរិក​ហើយ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ឆាប់រហ័ស​សម្រាប់​ពួកគេ»។

អត្ថាធិប្បាយនេះ​ទំនង​យោង​ដល់​ច្បាប់​កុបកម្ម​ឆ្នាំ១៨០៧ ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បង្ក្រាប​ការ​គ្មាន​ច្បាប់​ទម្លាប់​ក្នុង​អំឡុង​ស្ថានភាព​អាសន្ន។ ច្បាប់​នេះ​ បាន​ប្រើ​នៅ​ឆ្នាំ១៩៩២ នៅ​ពេល​ដែល​មាន​កុបកម្ម​នៅ​ក្នុង​ក្រុង Los Angeles បន្ទាប់ពី Rodney King បុរស​ជនជាតិ​អាមេកាំង​ដើម​កំណើត​អាហ្វ្រិក​បាន​ត្រូវ​ប៉ូលិស​វាយ​ដំ។

លោក​ប្រធានាធិបតី​ត្រាំ​និយាយ​ថា លោក​បាន​ប្រើ​ធនធាន​សហព័ន្ធ​ទាំងអស់​ ទាំង​ស៊ីវិល និង​យោធា​ដើម្បី​បញ្ឈប់​កុបកម្ម និង​ការ​លួចប្លន់​ ដើម្បី​បញ្ចប់​ការ​បំផ្លិចបំផ្លាញ និង​ការរ​លួច​ដុត ហើយ​នឹង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​គោរព​ច្បាប់ រួម​មាន​សិទ្ធិ​វិសោធនកម្ម​ទី២។ សិទ្ធិ​វិសោធនកម្ម​ទី២​របស់​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់។

មុន​ពេល​លោក​ប្រធានាធិបតី​ថ្លែង​ ពួក​អ្នក​យក​ព័ត៌មាន​ដែល​រង់ចាំ​ការថ្លែង​របស់​លោក​ប្រធានាធិបតី​នៅ​ឧទ្យាន​កូលាប​អាច​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​ប្រាវ​មក​ពី​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​ត្រូវ​បាន​ប្រើ​នៅ​ជុំវិញ​ឧទ្យាន Lafayette ដែល​ប៉ូលិស​ប្រឆាំង​កុបកម្ម​ ការពារ​ការ​រុញច្រាន​របស់​ពួក​បាតុករ​ដោយ​សន្តិវិធី។ គ្រាប់​កាំភ្លើង​ជ័រ​ក៏​ត្រូវ​បាន​បាញ់​ ហើយ​ប៉ូលិស​ជិះ​សេះ​បាន​ចូល​ទៅ​បោស​សម្អាត​តំបន់​នោះ៕

XS
SM
MD
LG