ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហុងកុង​ចេញ​បម្រាម​មិន​​ឲ្យ​ធ្វើ​​ពិធី​អុជ​ទៀន​រំឭក​ដល់​​ជនរង​គ្រោះ​ការ​បង្ក្រាប​នៅ​ទី​លាន​ Tiananmen


មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​ពិធី​អុជ​ទៀន​រំឭក​ដល់​ជន​រងគ្រោះ​នៃ​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​រដ្ឋាភិបាល​ចិន កាលពី​បី​ទសវត្សរ៍​មុន​ទៅ​លើ​បាតុករ​នៅ​ទីលាន Tiananmen ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ឧទ្យាន Victoria ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

ប៉ូលិស​នៅ​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ហាម​ឃាត់​ជា​ផ្លូវការមិន​ឲ្យ​មាន​ការ​ប្រារព្វ​ពិធី​អុជ​ទៀន​រឭក​ដល់​ជន​រង​គ្រោះ​នៃ​ការ​បង្ក្រាបរបស់​អាជ្ញាធរ​ចិន​ទៅ​លើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យកាល​ពីថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៨៩​នៅ​ទី​លាន​ធានអានមេន ក្នុងទី​ក្រុង​ប៉េកាំង ដែល​ពិធីរំឭក​នេះ​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំអស់​៣០​ឆ្នាំមក​ហើយ ដោយ​ប៉ូលិស​ហុង​កុង​ថា​ការ​ហាម​នេះ​គឺ​ដោយ​សារ​ពិធី​នេះ​នឹង​ជា ​«ការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ» នេះ​បើ​តាម​ក្រុម​អ្នក​រៀប​ចំ​ពិធី​នេះ។

ជា​ការ​ឆ្លើយ​តប ក្រុម​អ្នក​រៀប​ចំពិធី ​បាន​អំពាវនាវ​ឲ្យ​សាធារណជន​រៀប​ចំ​ពិធី​រំឭក​ជា​ក្រុម​តូចៗ អុជ​ទៀន​នៅ​តាម​ផ្ទះ​ ឬ​ប្រជុំ​តាម​អនឡាញ​នៅ​យប់​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ ដើម្បី​រំព្ញក​ខួប​ទី​៣១​នៃ​ការ​បង្ក្រាប​ដោយ​យោធា​ចិន​នេះ។

ប៉ូលិស​ហុងកុង​បានហាម​ឃាត់​រួច​ហើយ​នូវ​គម្រោង​បាតុកម្ម​៣​កន្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​សារ​ការ​បារម្ភ​ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG