ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាងរាស្ត្រ​ទីក្រុង​ហុងកុង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​បង្អាក់​ដល់​​ដំណើរការ​រដ្ឋសភា


តំណាងរាស្ត្រហុងកុងលោក Andrew Wan កាន់រូបថតតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហុងកុង បន្ទាប់ពីប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៧នាក់ ក្នុងករណីប្រតាយប្រតប់គ្នាមួយ កាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
តំណាងរាស្ត្រហុងកុងលោក Andrew Wan កាន់រូបថតតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហុងកុង បន្ទាប់ពីប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៧នាក់ ក្នុងករណីប្រតាយប្រតប់គ្នាមួយ កាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប៉ូលិស​ទីក្រុង​ហុងកុង​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៧ នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ចំពោះ​ការ​ប្រតាយប្រតប់​គ្នា​មួយ ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋសភា​នៃ​ទីក្រុង​នេះ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមអ្នក​តំណាងរាស្ត្រ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​អ្នក​តំណាងរាស្ត្រ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កាល​ពី​ដើម​ឆ្នាំ​នេះ។

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​រួម​មាន​អតីត​អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង និងអ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ននេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​គណបក្ស​នយោបាយ​របស់​ពួកគេ និង​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា។

សេចក្ដីថ្លែងការណ៍​មួយ​របស់​ប៉ូលិស​បាន​ឲ្យដឹង​ថា បុរស​ចំនួន ៦ នាក់​និង​ស្ត្រី​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទសង្ស័យ​ថា​មើលងាយ និង​ជ្រៀតជ្រែក​កិច្ចការ​របស់​តំណាងរាស្ត្រ​ដទៃទៀត។ សេចក្ដីថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ពួកគេ​នោះ​ទេ។​

សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​កិច្ចប្រជុំមួយ​របស់​គណៈកម្មាធិការ​រដ្ឋសភា​ កាល​ពី​ថ្ងៃទី ៨ ខែឧសភា ដែល​អ្នក​តំណាងរាស្ត្រគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ បានរត់​ទៅ​កាន់​កៅអី​របស់​ប្រធាន​រដ្ឋសភា ​ហើយ​កងកម្លាំង​សន្ដិសុខ​បាន​រុញ​ច្រាន​ពួកគេ​ចេញវិញ។​

នៅ​ក្នុង​ព្រឹត្តការណ៍នោះ ​ក្រុម​សន្ដិសុខ​បាន​ចាប់​លើក​អ្នក​តំណាងរាស្ត្រ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ ដែល​រួម​មាន​ទាំង​លោក Eddie Chu និង​លោក Ray Chan ផង​ដែរ ចេញ​ពី​រដ្ឋសភា បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ​ចំពោះ​សកម្មភាព​គ្មាន​សណ្ដាប់ធ្នាប់។ អ្នកទាំង​ពីរ​នាក់​បាន​លាលែង​ពី​តំណែង ​ចាប់​តាំង​ពី​ពេល​នោះ​មក។

លោក Chan បាន​បង្ហោះ​សារ​មួយ​លើបណ្តាញសង្គម​ Twitter ថា លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម៉ោង ៧ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​បណ្ដាញ​ព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹង​ថា លោក Chu ក៏​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​មុន​នេះ​ផង​ដែរ។

ហេតុការណ៍​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ការ​ប្រតាយ​ប្រតប់​គ្នា​មួយ​ចំនួន​ ដោយសារ​តែ​ការ​អនុម័ត​លើ​សំណើ​ច្បាប់​មួយកាល​ពី​ខែ​មិថុនា ដែល​ចាត់ទុកការ​ប្រមាថ​ភ្លេង​ជាតិ​របស់​ប្រទេស​ចិនថា​ជា​ការ​ខុសច្បាប់៕

XS
SM
MD
LG