ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តារា​ភាព​យន្ត​ហូលីវូដ​រិះ​គន់​លោក​ស្រី​អង់ ​សាន​ស៊ូជី ​​អំពី​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា


នាង Cate Blanchett ​​ឯក​អគ្គ​រដ្ឋទូត​សុឆន្ទៈ​របស់​ឧត្តម​ស្នង​ការ​​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ពេល​នាង​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ីស កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។
នាង Cate Blanchett ​​ឯក​អគ្គ​រដ្ឋទូត​សុឆន្ទៈ​របស់​ឧត្តម​ស្នង​ការ​​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ពេល​នាង​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ីស កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។

តារា​ភាព​យន្ត​អូស្រ្តាលី ​Cate Blanchett ​និយាយថា ​នាង​មាន​ការ​សុញ​គំនិត​ពីការ​នៅ​ស្ងប់​ស្ងៀម​របស់​លោក​ស្រី​ អង់ សានស៊ូជី​ មេដឹកនាំ​មីយ៉ានម៉ា​អំពី​អំពើ​ព្រៃផ្សៃ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីយ៉ា​កាន់​សាសនា​អ៊ីស្លាម។

​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាង​៦សែន​៧ម៉ឺន​នាក់​មក​ពី​ប្រទេស​មី យ៉ាម៉ា​បាន​ស្វះ​ស្វែង​រក​សុវត្ថិភាព​ដោយ​ឆ្លងកាត់​ព្រំដែន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​ចាត់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១៧​មក ​បន្ទាប់​ពី​យុទ្ធ​នាការ​ខាង​យោ​ធាមួយ​ប្រឆាំង​នឹង​ក្រុមជន​ជាតិ​ភាគតិច​ដែល​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ម្នាក់​កាល​ពី​ពេល​មុន​បាន​ហៅ​ថា ​ជាការ​ប្រល័យ​ពូជ​សាសន៍។

​នាង Cate Blanchett ​តារា​ភាព​យន្ត​ដែល​ទទួល​បាន​រង្វាន់​អូស្កា​បាន​ទៅសួរ​សុខ​ទុក​ពួក​អ្នកកាន់​សាសនា​អ៊ីស្លាម​ខ្លះ​ដែល​មិនមាន​ក​ន្លែង​រស់​នៅ​មក​ពី​ប្រទេស​មី យ៉ាន​ម៉ា​កាលពី​សប្តាហ៍​មុន​ក្នុង​ឋានៈ​ជា​ឯក​អគ្គរដ្ឋ​ទូតសុឆន្ទៈ​របស់អង្គការ​សហ ប្រជាជាតិ។​តារា​ភាព​យន្ត​អូស្រ្តាលី​រូប​នេះ​បាន​ព្រមាន​ថា ​ជន​ភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ហើយ​និង​ការ​អត់​ឃ្លាន​នៅ​ពេល​ដែល​រដូវ​មូសុង​ខិត​ជិត​មក​ជិត។​ ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ី​យ៉ា ​មិន​ត្រូវ​បានទទួលស្គាល់​ជា​ពលរដ្ឋ​ដោយ​មីយ៉ាន​ម៉ា​ទេ ​ហើយ​បាន​រស់​នៅក្រោម​ប្រព័ន្ធ​ជន​ជាតិ​ភាគ​តិច​ដែល​ត្រូវ​បាន​គេ​បំបែក​ចេញនៅ​ក្នុង​រដ្ឋ ​Rakhine ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

​នាង ​Blanchett ​បាន​រិះគន់​លោកស្រី ​អង់ ​សាន​ស៊ូជី ទី​ប្រឹក្សា​រដ្ឋ​ចំពោះ​ការ​មិននិយាយអំពី​វិបត្តិ​នេះ។

លោកស្រី ​អង់ សាន​ស៊ូជីបាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីកាលពី​ដើម​ខែ​នេះ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​ដែល​នៅ​ទី​នោះ​លោកស្រី​បាន​ទទួល​រងការ​រិះគន់​ដោយ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG