Hello VOA៖ សង្គមស៊ីវិល អំពាវនាវឲ្យមានរបាយការណ៍ផលប៉ះពាល់បរិស្ថាននិងសង្គម មុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម
អ្នកឃ្លាំមើលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍និងសិទ្ធិសហគមន៍មូលដ្ឋាននៅកម្ពុជាលើកឡើងថារដ្ឋាភិបាលគួរតែធានាឲ្យមានរបាយការណ៍ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមជាមុន មុននឹងអនុម័តគម្រោងអភិវឌ្ឍន៍ណាមួយ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សហគមន៍មូលដ្ឋាន។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងដីធ្លីនិងធនធានធម្មជាតិតំបន់ឆ្នេរនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទទី១២ ខែមេសា ឆ្នាំ២០២១ថា៖ «គួរតែមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមជាមុន។ អញ្ចឹង បើក្រុមហ៊ុន ឬស្ថាប័នពាក់ព័ន្ធទាំងអស់ហ្នឹង អនុវត្តនីតិវិធីអញ្ចឹងមុន ប្រហែលមិនប៉ះពាល់ធ្ងន់ធ្ងរ។ មានផលប៉ះពាល់ខ្លះដែរមិនអត់ទេ ការអភិវឌ្ឍនោះ តែប៉ះពាល់តិចតួច»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ មេសា ២០២១)