ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ អាជីវករ ត្រូវតែ​ហ៊ាន​និយាយ​ថា​«ទេ» បើ​ត្រូវ​គេ​ទារ​សំណូក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកដឹកនាំ​យុវជន​ខាង​ការជំរុញ​សុចរិតភាព​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា អាជីវករ ឬ សហគ្រិន ត្រូវតែ​មាន​ភាពក្លាហាន​ក្នុង​ការបដិសេធ​ការទារ​សំណូក​ពី​មន្ត្រី ឬ ក៏​ការ​ទារ​​ឲ្យ​បង់​ប្រាក់​លើស​ពី​ច្បាប់​តម្រូវ។ លោក នួន វីរៈ អ្នកសម្របសម្រួល​គម្រោង​លើក​កម្ពស់​ជំនាញ​និង​ការងារ​យុវជន​នៃ​កម្មវីធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី​ Hello VOA​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ កក្កដា ឆ្នាំ​២០២០​ថា៖ «‍ពេល​ដែល​មាន​ការ​ទារ​សំណូក ឬ ការ​បង្ហាញ​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ការ​ទារ​សំណូក អ្នកធ្វើ​អាជីវកម្ម​ ត្រូវ​តែ​ហ៊ាន​និយាយ​ថា​ទេ។ និយាយ​យ៉ាងម៉េច​ធ្វើ​ឲ្យ​អ្នក​ទារ​សំណូក​ហ្នឹង អត់​ចង់​ទារ​ ឬ​ ក៏​ដាក់​ស្នើ​ម្តង​ទៀត​តាមរយៈ​យើង​ធ្វើ​មិន​ដឹង​មិន ឮ​ ទៅ​លើ​សញ្ញា​ដែល​គាត់​សុំ​សំណូក ព្រោះ​ភាគ​ច្រើន​គាត់​មិន​ហ៊ាន​និយាយ​ត្រង់​ទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG