ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្រ្តី​និង​ភាព​ជាអ្នកដឹកនាំ៖ ការងារ​ដឹកនាំ​សហជីព​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ ​យ៉ាង សុភ័ណ្ឌ ក្លាយ​ជា​មនុស្ស​ដែល​​កាន់តែ​រឹងមាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​ដែល​រំពឹង​ថា​ខ្លួន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប​នោះ​ទេ។ ក៏ប៉ុន្តែ អ្នកស្រី​​បាន​ជម្នះ​​ឧបសគ្គ​ ​​ខិតខំ​ប្រឹងប្រែង ដោយ​ឆ្លៀត​រៀនសូត្រ​បណ្តើរ​ធ្វើការ​បណ្តើរ ដើម្បី​បង្កើន​ចំណេះ​ដឹង​ខ្លួន​ឱ្យ​ទាន់​តាម​សម័យ​កាល​ និង​ដើម្បី​​​ឱ្យ​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​គេ​ទុកចិត្ត។ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា​ ការ​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ និង​ការ​ខិតខំ​រៀនសូត្រ បាន​ធ្វើ​ឱ្យ​អ្នកស្រី​​ស្គាល់​រស់​ជីវិត​ច្រើន។ ទោះ​ជាយ៉ាងណា​ ក្រោយ​ប្រឡូក​ការងារ​សហជីព​ជាង​២​ទសវត្សរ៍​មកនេះ​ ក៏​ធ្លាប់​ធ្វើ​ឱ្យ​អ្នកស្រី​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង ហើយ​ក៏ចង់​សម្រាក។ ក៏​ប៉ុន្តែ​​ដោយ​សារ​​​ នៅ​មាន​ទឹកចិត្ត​ស្រឡាញ់​អ្វី​ដែល​ខ្លួន​ធ្វើ​ និង​បាន​ឃើញ​ឥទ្ធិពល​នៃ​ការងារ​នេះ​ទៅ​លើ​ក្រុម​កម្មករ​ដែល​រង​ការ​រំលោភ​បំពាន​ អ្នកស្រី​ថា​ខ្លួន​មិន​ទាន់​អាច​ដើរ​ចេញ​ពី​តួនាទី​នេះ​បាន​នៅ​ឡើយ៕ (ខាន់​​ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី០៥ ខែកញ្ញា ឆ្នាំ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG