Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សំឡេងក្មេងស្រីជនជាតិភាគតិច
កញ្ញា សេន លេ ប្រធានគម្រោងស្តីពីយេនឌ័រ និងក្រុមជនជាតិភាគតិច និងជាស្រ្តីវ័យក្មេងមកពីសហគមន៍ជនជាតិភាគតិច បានថ្លែងថា ការសិក្សាស្រាវជ្រាវបានរកឃើញថា ក្មេងស្រីជនជាតិភាគតិចប្រឈមនឹងឧបសគ្គជាច្រើន មិនត្រឹមតែនៅក្នុងសង្គមខ្មែរទូទៅប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងសហគមន៍របស់ពួកគេផងដែរ។ បទដ្ឋានសង្គម និងផ្នត់គំនិតអវិជ្ជមានទៅលើក្មេងស្រី បានកម្រិតឱកាសមិនឱ្យក្មេងស្រីសម្រេចនូវក្តីស្រមៃរបស់ពួកគេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២)