ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ភាពជឿជាក់ ចំណេះដឹង និងការតស៊ូ ធ្វើឱ្យ​អ្នកស្រី ប៊ុន ចាន់និមល សម្រេចគោលដៅអាជីព ទោះត្រូវផ្លាស់ទីជាច្រើនលើក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំនឿ​ចិត្ត​ដ៏​មោះមុត​បាន​ជំរុញ​ឱ្យ​អ្នកស្រី ប៊ុន ចាន់និមល ហ៊ាន​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​កន្លែង​ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​សាកសម​នឹង​ការអភិវឌ្ឍ​អាជីព​ របស់​ខ្លួន​ដែល​ពេញចិត្ត។ ភាពជឿជាក់​និង​ការមិន​ចុះចាញ់​ជាមួយ​ឧបសគ្គ​ដែល​កើត​មាន បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន សាស្រ្តាហ្វៀម (Sastra Film) ដែល​កំពុង​ជួយ​លើកស្ទួយ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ និង​ផ្តល់​ការងារ​ដល់​សិល្បករ​ជាច្រើន​ផងដែរ។ នៅក្នុង​កម្មវិធី Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ អ្នកស្រី ប៊ុន ចាន់និមល បាន​ថ្លែង​ថា ដើម្បី​សម្រេច​នូវ​ក្តី​សម្រៃ​ និង​អាជីព​ដែល​ខ្លួន​ស្រលាញ់​ ស្រ្តី​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ និង​ហ៊ាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងរក​កន្លែង​រៀន​ជំនាញ ហើយ​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​នូវ​អ្វី​ដែល​ខ្លួន​បម្រុង​ធ្វើ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៦ វិច្ឆិកា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG