Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបង្កើតជាខ្សែរឿង
កញ្ញា ពៅ ស៊ីនួន សហស្ថាបនិកចលនាទម្លុះ បានថ្លែងថា តាមរយៈខ្សែរឿងរៀបរាប់អំពីបញ្ហានានាពាក់ព័ន្ធនឹងគម្លាតក្នុងសមភាពយេនឌ័រ ចលនាទម្លុះនៃស្រ្តីវ័យក្មេងកម្ពុជា សង្ឃឹមថា នឹងអាចជម្នះលើបទដ្ឋានសង្គមនានា ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។ កញ្ញាបានបន្ថែមថា វិសមភាពយេនឌ័រជាបញ្ហាធំ និងស្មុគស្មាញ ប៉ុន្តែមនុស្សគ្រប់គ្នារស់នៅក្នុងសង្គមអាចធ្វើបាន ដោយហ៊ានក្រោកឈរទាំងអស់គ្នា ដើម្បីទម្លុះរនាំងវិសមភាពទាំងនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២)