ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នកវិភាគ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ឃែរី​នឹង​មាន​ផលល្អ​សម្រាប់​កម្ពុជា

  • ម៉ែន​ គឹមសេង

លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បក់ដៃ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ក្រោយ​ពេល​លោក​អញ្ជើញ​មក​ដល់​​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។

ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ក៏​ជា​ការជួយ​បន្ធូរ​បន្ថយ​ដល់​ការព្រួយ​បារម្ភ​នានា​ជុំវិញ​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ក៏​ជា​ការជួយ​បន្ធូរ​បន្ថយ​ដល់​ការព្រួយ​បារម្ភ​នានា​ជុំវិញ​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​តាមការ​លើក​ឡើង​របស់​អ្នក​វិភាគ។

លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច ចូល​រួមជាវាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមករា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)
លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច ចូល​រួមជាវាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមករា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ជួយ​បន្ធូរ​កំដៅ​នយោបាយ​ដែល​អាច​នឹង​កើត​មាន​ឡើង​ថែម​ទៀត​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​និង​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាងមុខ​ផងដែរ៕

XS
SM
MD
LG