Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ បទពិសោធន៍ពីអតីតកាលបានជំរុញឱ្យអ្នកស្រី នុត ក្លារ៉ា ក្លាយជាស្រ្តីម្នាក់រឹងមាំ
ការពង្រឹងកម្លាំងចិត្តឱ្យរឹងមាំបានជួយជំរុញឱ្យអ្នកស្រី នុត ក្លារ៉ា ទម្លុះឧបសគ្គជាច្រើនដែលបានជួបប្រទះលើវិថីការងារនិងជីវិត។ ការប្តេជ្ញាចិត្តដើម្បីឱ្យខ្លួនក្លាយជាស្រ្តីម្នាក់ដែលរឹងមាំបានធ្វើឱ្យអ្នកស្រីក្លាយជាសហគ្រិនមួយរូបដែលបានដឹកនាំនៅក្នុងក្រុមហ៊ុនមួយដែលមានបុគ្គលិកប្រមាណជាង១០០នាក់។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បានថ្លែងថា ស្ត្រីត្រូវតែធ្វើជាម្ចាស់ជីវិតលើខ្លួនឯង ហើយមិនត្រូវធ្វើជាបន្ទុកឱ្យនរណាម្នាក់នោះទេ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៤ ធ្នូ ២០២៣)