Hello VOA សុខភាព៖ វ៉ាក់សាំងការពារកូវីដ១៩ ទៅលើស្រ្តីមានផ្ទៃពោះ
លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California សហរដ្ឋអាមេរិកបានថ្លែងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅតាមបណ្តាប្រទេសធំៗមួយចំនួន យល់ព្រមឲ្យស្រ្តីមានផ្ទៃពោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺនេះ ឬការពារកុំមានគ្រោះថ្នាក់ដល់ជីវិត បើទោះបីជាស្រ្តីមានផ្ទៃពោះនោះ ធ្លាប់បានកើតជំងឺកូវីដ១៩រួចហើយក្តី។ លោកបានថ្លែងទៀតថា ប្រព័ន្ធការពាររាងកាយ ឬ Antibodies របស់ម្តាយដែលបង្កើតឡើងដោយវ៉ាក់សាំង អាចចម្លងចូលទៅក្នុងខ្លួនរបស់ទារកដែលនៅក្នុងផ្ទៃ ឬតាមរយៈការបំបៅដោះ។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតថា នេះជាជម្រើសរបស់ស្រ្តីមានផ្ទៃពោះក្នុងការចាក់វ៉ាក់សាំង នេះពីព្រោះថា វ៉ាក់សាំងកូវីដ១៩ មិនត្រូវបានសិក្សាទៅលើស្រ្តីមានផ្ទៃពោះទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)