Hello VOA៖ សង្គមស៊ីវិល ចោទសួរពីឆន្ទៈរដ្ឋាភិបាលក្នុងការផ្តល់ដំណោះស្រាយដល់ពលរដ្ឋក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន HAGL
អ្នកតស៊ូមតិដើម្បីសិទ្ធិដីធ្លីរបស់ពលរដ្ឋនៅកម្ពុជាលើកឡើងថា អំឡុងពេលអាជ្ញាធរកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋ រដ្ឋាភិបាល ក៏គួរគិតគូរដល់ការផ្តល់ដំណោះស្រាយជូនពលរដ្ឋដែលជាប់គាំងក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាម HOANG ANH GIA LAI (HAGL) ក្នុងខេត្តរតនគិរីផងដែរ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ថា៖ «យើងមានចម្ងល់ថា តើក្រុមហ៊ុននៅក្នុងករណីពិសេសបែបនេះ ដែលមានតំណាងអាជ្ញាធរខេត្តនិងភាគីពាក់ព័ន្ធផ្សេងៗទៀត ហើយមានការឯកភាពគ្នាថា នឹងគោរពនូវកិច្ចព្រមព្រៀងហ្នឹង តែរហូតមកដល់ពេលនេះហាក់ដូចជា ដំណើរហ្នឹងអត់ទៅមុខ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ កក្កដា ២០២១)