Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការលើកស្ទួយការអប់រំរបស់យើង» ជំរុញឲ្យមានការដោះស្រាយបញ្ហាកុមារក្នុងអំឡុងជំងឺកូវីដ១៩
ក្រុមបណ្តាញចំនួនបីដែលដឹកនាំដោយកុមារ និងយុវជន កំពុងធ្វើយុទ្ធនាការមួយស្តីអំពី «ការលើកស្ទួយការអប់រំរបស់យើង»។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានរកឃើញថា ការរីករាលដាលជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃរបស់កុមារ រួមមានការអប់រំ សុខភាព និងជីវភាពរស់នៅ។ លោក ថន រ៉ាភី ប្រធានផ្នែកបណ្តុះបណ្តាលនៃសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា «យុទ្ធនាការលើកស្ទួយការអប់រំរបស់យើង» ជំរុញឲ្យបញ្ហារបស់កុមារដែលកើតមានក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានដោះស្រាយ៕ (កញ្ញា កាន់ វិច្ឆិកា Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២១ មិថុនា ២០២១)