ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេងជំនាន់ថ្មី៖ «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​កុមារ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បណ្តាញ​ចំនួន​បី​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ស្តីអំពី «ការ​លើកស្ទួយ​ការអប់រំ​របស់​យើង»។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បាន​​​​រក​ឃើញ​ថា ការរីករាល​ដាល​ជំងឺកូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ រួម​មាន​ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ។ លោក ថន រ៉ាភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​​​នៃ​សមាគម​ចលនាកុមារ និង​យុវជន​កម្ពុជា​ដើម្បីសិទ្ធិកុមារ ​ ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា «យុទ្ធនាការ​លើកស្ទួយ​ការអប់រំ​របស់​យើង» ជំរុញ​​ឲ្យ​បញ្ហា​របស់​កុមារ​ដែល​កើត​មាន​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ដោះស្រាយ៕ (កញ្ញា កាន់ វិច្ឆិកា Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ២១ មិថុនា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG