Hello VOA៖ MRC CEO ថា ថាមពលកកើតឡើងវិញ អាចជាជម្រើសជំនួសវារីអគ្គីសនី តែប្រទេសសមាជិកមានសិទ្ធិអធិបតេយ្យក្នុងការសម្រច
អ្នកដឹកនាំស្ថាប័នអន្តររដ្ឋាភិបាលដែលធ្វើការងារខាងកិច្ចសហប្រតិបត្តិការទឹកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានលើកឡើងថា ថាមពលកកើតឡើងវិញអាចជាជម្រើសមួយសម្រាប់ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គពិចារណា ដោយសារថាមពលកកើតឡើងវិញមិនសូវមានផលប៉ះពាល់ដូចទំនប់វារីអគ្គីសនីនោះទេ។ ប៉ុន្តែ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ការសម្រេចចិត្ត គឺអាស្រ័យលើប្រទេសសាម៉ីដែលជាម្ចាស់គម្រោង៖«បច្ចុប្បន្ននេះ វារីអគ្គីសនីមិនមែនជាជម្រើសតែមួយទេ។ ជាអនុសាសន៍របស់យើង ប្រទេសត្រូវគិតពីថាមពលចម្រុះដែលនៅក្នុងហ្នឹង យើងមានRenewable Energy [ថាមពលកកើតឡើងវិញ] ហើយក៏មិនចោទជាបញ្ហាខ្លាំងទេទៅលើបរិស្ថាន។ យើងតែងតែផ្តល់ដំបូន្មាន ឬ អនុសាសន៍ ប៉ុន្តែនេះជាសិទ្ធិសម្រេចរបស់ប្រទេសជាសមាជិក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៣ ខែឧសភា ឆ្នាំ២០២០)