ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ MRC CEO ថា ថាមពល​កកើត​ឡើងវិញ អាច​ជា​ជម្រើស​ជំនួស​វារីអគ្គីសនី តែ​ប្រទេស​សមាជិក​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការសម្រច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​ខាង​កិច្ចសហប្រតិបត្តិការ​ទឹក​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​លើកឡើង​ថា ​ថាមពល​កកើត​ឡើង​វិញ​អាច​ជា​ជម្រើស​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ពិចារណា ដោយ​សារ​ថាមពល​កកើត​ឡើង​វិញ​មិន​សូវ​មាន​ផលប៉ះពាល់​ដូច​ទំនប់​វារី​អគ្គីសនី​នោះ​ទេ។ ប៉ុន្តែ លោក​បណ្ឌិត អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី ​​Hello VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២០​ថា​ ការ​សម្រេច​ចិត្ត​ គឺ​អាស្រ័យ​លើ​ប្រទេស​សាម៉ី​ដែល​ជា​ម្ចាស់​គម្រោង៖​«‍បច្ចុប្បន្ន​នេះ វារីអគ្គីសនី​មិន​មែន​ជា​ជម្រើស​តែ​មួយ​ទេ។ ជា​អនុសាសន៍​របស់​យើង ប្រទេស​ត្រូវ​គិត​ពី​ថាម​ពល​ចម្រុះ​ដែល​នៅ​ក្នុង​ហ្នឹង យើង​មាន​Renewable Energy [ថាមពល​កកើត​ឡើង​វិញ] ហើយ​ក៏​មិន​ចោទ​​​ជា​បញ្ហា​ខ្លាំង​​​ទេ​ទៅ​លើ​បរិស្ថាន។ យើង​តែង​តែ​ផ្តល់​ដំបូន្មាន​ ឬ​ អនុសាសន៍ ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​ប្រទេស​ជា​សមាជិក»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG