ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការបង្កើត​ការងារ​ក្នុង​ស្រុក ធ្វើ​ឲ្យ​សេដ្ឋកិច្ច ប្រសើរ​ជាង​ពលករ​ចំណាក​ស្រុក​ផ្ញើ​លុយ​មក​គ្រួសារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលករ​កម្ពុជា​ដែល​ធ្វើ​​​ចំណាក​ស្រុក​​ទៅ​ធ្វើការ​នៅក្រៅ​​ប្រទេស មាន​ចំនួន​១,២៨ លាននាក់ បាន​​ផ្ញើ​​ប្រាក់​សរុប​មក​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជា ២.៨០០ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៩ បើ​​តាម​របាយការណ៍​របស់​ក្រសួង​ការងារ។ តួលេខ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​បង្កើត​ការងារ​ក្នុង​ស្រុក​ដើម្បី​ទប់ស្កាត់​ការចំណាក​ស្រុក នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ប្រសើរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ កុម្ភៈ ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG