Hello VOA៖ ការបង្កើតការងារក្នុងស្រុក ធ្វើឲ្យសេដ្ឋកិច្ច ប្រសើរជាងពលករចំណាកស្រុកផ្ញើលុយមកគ្រួសារ
ពលករកម្ពុជាដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានចំនួន១,២៨ លាននាក់ បានផ្ញើប្រាក់សរុបមកក្រុមគ្រួសារនៅប្រទេសកម្ពុជាប្រមាណជា ២.៨០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ បើតាមរបាយការណ៍របស់ក្រសួងការងារ។ តួលេខនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការបង្កើតការងារក្នុងស្រុកដើម្បីទប់ស្កាត់ការចំណាកស្រុក នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ កុម្ភៈ ២០២២)