Hello VOA សុខភាព៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការមានផ្ទៃពោះ
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ស្រ្តីមានផ្ទៃពោះ គួរទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារខ្លួនឯងនិងទារកក្នុងផ្ទៃពីការឆ្លងជំងឺកូវីដ១៩។ លោកក៏បានបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់ក្រុមអ្នកជំនាញបង្ហាញថា វ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាពនិងប្រសិទ្ធិភាពចំពោះស្រ្តីមានផ្ទៃពោះ បើទោះបីជាស្រ្តីមានផ្ទៃពោះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមពេលគេធ្វើពិសោធន៍វ៉ាក់សាំងក៏ដោយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)