ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បរិយាកាស​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​អំណោយផល​ដល់​ការ​ប្រជែង​ដោយ​ស្មើ​ភាព​​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ ខេត្ត​កំពង់ធំ​ លោក ស៊ុន ចន្ធី ​លើក​ឡើងថា​ នៅ​តាម​មូលដ្ឋាន​ ការ​យារយី ការទិញ​ទឹកចិត្ត​​សកម្មជន​ ជាពិសេស​ការ​បង្ខំ​សកម្មជន​នៅ​មូលដ្ឋាន​ឱ្យ​ចាកចេញ​ពី​គណបក្ស​ខ្លួន​​ និង​ការ​ដាក់​សម្ពាធ​ឱ្យ​សកម្មជន​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ទម្លាក់​ស្លាក​គណបក្ស​ជាដើម​ នៅតែ​កើត​មាន​ឡើង​ដដែល​និង​ជា​បន្តបន្ទាប់​ មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ឈាន​មក​ដល់។ លោក​ថ្លែង​បន្ត​ថា​​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន តែង​មាន​វត្តមាន​ ថតរូប​ និង​បង្ក​ការ​រំខាន​នៅ​ទីតាំង​សកម្មភាព​ជួបប្រជុំ​របស់​គណបក្ស​ភ្លើងទៀន​ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ បាន​ជូន​ដំណឹង​មុន​ហើយ​ក៏​ដោយ។ លោក ស៊ុន ចន្ធី បាន​សង្កត់​ធ្ងន់​ថា បរិយាកាស​បែបនេះ​​នឹង​មិន​អាច​ឱ្យ​គណបក្ស​តូចៗ​ដូច​ជា​គណបក្ស​ភ្លើងទៀន ​ទទួល​បាន​ភាព​ស្មើភាព​គ្នា​នៅ​ក្នុង​ការ​ប្រកួត​​​ប្រជែង​បាន​ទេ៕ (អ្នកនាង ខាន់​​ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី២០​​ ខែ​កុម្ភៈ​ ឆ្នាំ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG