Hello VOA៖ ការបង្កើនការងារជនបទជួយឱ្យពលករធ្វើចំណាកស្រុកមានជម្រើសក្នុងស្រុក
ចាប់ពីពេលដែលកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ មក គេឃើញថា កម្មករនិងពលករកម្ពុជាក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ពួកគេមួយចំនួនបានបាត់បង់ការងារ ខ្លះត្រូវបានកាត់បន្ថយប្រាក់ចំណូល។ រីឯ ពលករចំណាកស្រុកនៅក្រៅប្រទេសជាច្រើន ក៏ត្រូវធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតនៅកម្ពុជាវិញផងដែរ បន្ទាប់ពីបាត់បង់ការងារ។ កញ្ញា ទ្រី សុភា មន្ត្រីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា គម្រោងបង្កើនការងារជនបទដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជំរុញឱ្យពលករធ្វើចំណាកស្រុកដោយសុវត្ថិភាព និងមានជម្រើស។ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៦ មករា ២០២៣)