ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​បង្កើន​ការងារ​ជនបទ​ជួយ​ឱ្យ​ពលករ​ធ្វើ​​​​ចំណាក​ស្រុក​​​មាន​ជម្រើស​ក្នុង​ស្រុក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចាប់ពី​ពេល​ដែល​កម្ពុជា​រង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​​ តាំង​​ពី​ដើម​ឆ្នាំ​ ២០២០ ​មក គេ​ឃើញ​ថា កម្មករ​និង​ពលករ​កម្ពុជាក៏​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផងដែរ។ ពួកគេ​មួយ​ចំនួន​បាន​បាត់បង់​ការងារ ខ្លះ​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ចំណូល។ រីឯ ពលករ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស​ជា​ច្រើន ក៏​ត្រូវ​ធ្វើ​ដំណើរ​វិល​ត្រឡប់​​មក​ស្រុក​កំណើត​នៅ​កម្ពុជា​វិញ​ផងដែរ បន្ទាប់​ពី​បាត់បង់​ការងារ។​ កញ្ញា ទ្រី សុភា មន្ត្រី​ផ្នែក​ទេសន្ត​ប្រវេសន៍​នៃ​មជ្ឈមណ្ឌល​​សម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់​ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា គម្រោង​បង្កើន​ការងារ​ជនបទ​ដើម្បីស្តារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ជំរុញ​ឱ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​មាន​ជម្រើស។ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៦ មករា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG