Hello VOA អាស៊ាន៖ អាស៊ាន កម្ពុជា និងសម្ព័ន្ធភាពសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក
សហរដ្ឋអាមេរិកទើបបានចុះកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រុមអ្នកតាមដានយុទ្ធសាស្ត្រមហាអំណាចនៅក្នុងតំបន់បានគូសបញ្ជាក់អំពីភាពសំខាន់នៃ AUKUS ក្នុងបរិបទនៃការប្រកួតប្រជែងជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយជាមួយចិន និងឥទ្ធិពលនៃការវិវត្តថ្មីនេះលើតំបន់អាស៊ីអគ្នេយ៍ និងប្រទេសកម្ពុជា។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បានចូលរួមជាវាគ្មិនបកស្រាយនូវប្រធានបទនេះ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ដែលត្រូវចាក់ផ្សាយនារាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១៕