ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់


រូបឯកសារ៖ លោក Jerome Adams​ កាន់​ម៉ាស់​ក្នុង​ពេល​ធ្វើ​សន្និសីទ​សង្ខេប​អំពី​វីរុស​កូរ៉ូណា នៅ​សេត​វិមាន កាល​ពី​ខែ​មេសា ២០២០។

មន្រ្តី​កំពូល​សុខាភិបាល​សហរដ្ឋ​អាមេរិក​ម្នាក់​ កំពុង​ជំរុញ​ឲ្យ​មនុស្ស​ទាំង​អស់​ពាក់​ម៉ាស់​នៅ​ពេល​នៅ​ខាង​ក្រៅ​ក្នុង​កន្លែង​សាធារណៈ​ដើម្បី​ការពារ​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថា​ ជា​ការ​ចាំបាច់​ដែល​ត្រូវ​តែ​ពាក់​ម៉ាស់​ទូទាំង​ប្រទេស​នោះ​ទេ។

មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ត្រូវ​គេ​ឃើញ​ពាក់​ម៉ាស់​ជា​លើកទី១​ជា​សាធារណៈ ​លោក Jerome Adams​ ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​កម្មវិធី Face the Nation ក្នុង​កម្មវិធី​ទូរទស្សន៍ CBS កាល​ពី​ថ្ងៃអាទិត្យ​ថា ពលរដ្ឋ​ ចាំ​បាច់​ទទួល​បាន​ការ​អប់រំ​ថា​តើ​ហេតុអ្វី​បាន​ជា​មាន​សារៈ​សំខាន់​ដើម្បី​គ្រប​មុខ​របស់​ខ្លួន​នោះ។

លោក ​Adams​ បាន​និយាយ​ថា៖ «ក្នុង​នាម​ជា​ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​ ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ថា​តើ​ហេតុ​អ្វី​ពួក​គេ​គួរ​តែ​ពាក់​ម៉ាស់​គ្រប់​មុខ​ ហើយ​ពួក​គេ​នឹង​ទំនង​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន​ឡើង​ដោយ​ឆន្ទៈ​ ហើយ​ពួក​គេ​នឹង​ទំនង​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​ដែល​យើង​មិន​តាម​មើល​ដែល​ជា​ការ​មាន​សារៈ​សំខាន់»។

លោក​វេជ្ជបណ្ឌិត​ Adams​ បាន​និយាយ​ទៀត​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ត្រាំ កំពុង​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ផ្តាស់​ប្តូរ​សារ​កាល​ពី​ពេល​មុន​របស់​ខ្លួន​ដែល​ថា ការ​ពាក់ម៉ាស់​មិន​មែន​ជា​ការ​ចាំបាច់​នោះ។

លោក​ប្រធានាធិបតី ត្រាំ បាន​ត្រូវ​គេ​ថត​ឃើញ​ពាក់​ម៉ាស់​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មន្ទីរពេទ្យ​កងទ័ព​ជាតិ Walter Reed ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​លោក​ អ្នក​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​ធំ​បំផុត​ដែល​យើង​ត្រូវ​ពាក់​ម៉ាស់»។

វានឹង​ក្លាយ​ជា​ការ​ចាំបាច់​ដើម្បី​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៅ​នៅ​ប្រទេស​ក្រូអាត​និង​តំបន់​៤​ទៀត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ គឺ​តំបន់​ Andalusia, Aragon, La Rioja និង Navarre។

ប្រទេស​អេស្ប៉ាញ​ ជា​ប្រទេស​មួយ​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​មេរោគ​កូរ៉ូណា។ ប្រទេស​នេះ​បាន​ចាប់​ផ្តើម​បន្ធូររ​បន្ថយ​សកម្មភាព​សង្គម​កាល​ពី​ខែ​មុន៕

XS
SM
MD
LG