ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​និង​​ស្តា​រ​ឡើង​វិញ​ពី​ព្យុះ​សង្ឃរា ​Harvey ​បាន​បន្ត​នៅ​រដ្ឋ​តិចសាស


ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​លេច​លង់​កក្នុង​ទឹក​ជំនន់​នៃ​ព្យុះ Harvey ក្នុង​ទីក្រុង Humble រដ្ឋ តិចសាស។
ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​លេច​លង់​កក្នុង​ទឹក​ជំនន់​នៃ​ព្យុះ Harvey ក្នុង​ទីក្រុង Humble រដ្ឋ តិចសាស។

អ្នក​ជួយ​សង្គ្រោះ​បាន​បន្ត​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជី​វិត​នៅ​រដ្ឋ​តិចសាស​កាល​ពី​ថ្ងៃ​សុក្រ​ មួយ​សប្តាហ៍​បន្ទាប់​ពី​ព្យុះ​សង្ឃ​ Harvey​ បាន​ចាប់​ផ្តើម​បក់​បោក​កាត់​តំបន់​ឈូង​សមុទ្រ​ម៉ិចស៊ិច ដែល​បាន​ធ្វើ​ឲ្យ​មានធ្លាក់​ភ្លៀង​ក្នុង​យ៉ាង​ច្រើនដែល​មិន​ធ្លាប់​មានពី​ពេល​មុន ​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​លាន​នាក់​គ្មាន​ទី​កន្លែង​រស់​នៅ ​ហើយ​បាន​ផ្តាច់ជី​វិត​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣៩​នាក់​ដែរ។

​ពេល​ដែល​ទឹក​ជំនន់​បាន​ចាប់​ផ្តើម​ស្រក ​អ្នក​រដ្ឋ​តិចសាស​ខ្លះ​ដែល​មាន​សំ​ណាង​បាន​ចាប់​ផ្តើម​វិល​ត្រឡប់​ទៅកាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ដើម្បី​ចាប់​ផ្តើម​ការងារ​ដ៏​ស្រគត់​ស្រគំ​ដើម្បី​វាយ​តម្លៃ​ការ​ខូច​ខាត​ដែល​បណ្តាល​មកពី​ព្យុះ​សង្ឃរា​ហាវី។ថ្វី​បើក​ម្រិត​ទឹក​បាន​ស្រក​ទៅវិ​ញ​ក៏ដោយ ​ពួក​មន្រ្តី​រដ្ឋ​តិចសា​បាន​ព្រមាន​ថា ទន្លេ​និង​អាងស្តុក​ទឹក​ជា​ច្រើន​បាន​បន្ត​គំរាម​កំហែង​ជី​វិត​មនុស្ស​ដោយ​សាទឹក​ជំនន់។

យោង​តាម​ក្រសួង​សុវត្ថិភាព​សាធារណៈ​តិចសាស​បាន​រាយការណ៍​ថា កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​ផ្ទះ​ជាង​៩ម៉ឺន​៣ពាន់​ខ្នង​បាន​រង​ការ​ខូច​ខាត​ហើយ​ផ្ទះ​ជិត​៧​ពាន់​ខ្នង​បានត្រូវ​បំផ្លាញ។

ទោះ​ជាយ៉ាង​ណាក៏​ដោយ របាយការណ៍​នោះ​មិន​បាន​រួមបញ្ចូល​តួលេខ​មកពី​ក្រុង​ Houston ​ដែល​ជា​ទី​ក្រុង​មាន​មនុស្ស​រស់នៅ​ច្រើន​ទី៤​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​ទីក្រុង​នានា​ដែល​រងការ​បំផ្លិច​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​ដូចជា​ក្រុង Port Arthur និង​ទីក្រុង Beaumontទេ។ ពួក​អាជ្ញា​ធរ​រដ្ឋ​តិចសាស​បាន​ប្រាប់​ឲ្យ​ដឹងថា ​ចំនួន​មនុស្ស​ស្លាប់​នេះ​នឹង​ទំនង​ឡើង​យ៉ាង​ខ្លាំង។

សេវាកម្ម​អាកាសធាតុ​ជាតិរាយការណ៍​ថា ក្រុង Houston បាន​លិច​លង់​ដោយ​សារ​ទឹក​ភ្លៀង​ជាង​៩៩​សង់ទីម៉ែត្រនៅ​ក្នុង​ខែ​សីហា​ ២ដង​ច្រើន​ជាង​កំណត់​ត្រា​ប្រចាំ​ខែ​មុនៗ។

លោក ​Jeff Linder ​អ្នក​ឧត្តុនិយម​បាន​និយាយ​ថា សង្កាត់ Clear Creek នៃ​រដ្ឋ​តិច​សាស​ដែល​នៅ​ចម្ងាយ​ជិត​៥០​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Houston បាន​ទទួល​ទឹកភ្លៀង​ជិត១២០សង់​ទីម៉ែត្រ៕

XS
SM
MD
LG