ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​សកម្ម​ប្រយុទ្ធ​ Hamas ត្រូវ​ជាប់​គុក​បីជីវិត​ពី​បទ​សម្លាប់​យុវជន​អ៊ីស្រាអែលបីនាក់


សមាជិក​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ Hamas ឈ្មោះ Hussam Hassan Kawasame (ស្តាំ) អង្គុយ​នៅ​ក្នុង​តុលាការ​យោធា​ Ofer នៅ​តបន់​ West Bank នៃ​ក្រុង ​Ramallah កាល​ពីថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ២០១៥។

តុលាការ​យោធា​មួយ​ក្នុង​ប្រទេសអ៊ីស្រាអែល​ (Israel) ​បាន​កាត់ទោស​ជន​សកម្ម​ប្រយុទ្ធ Hamas​ ម្នាក់​ឲ្យជាប់គុក​បី​ជីវិតនៅ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ការ​សម្លាប់​យុវជន​ជំទង់​អ៊ីស្រាអែល​បី​នាក់។

តុលាការ​នេះ​ក៏​បានបញ្ជា​ដល់ឈ្មោះ​ Hussam Hassan Kawasame ឲ្យ​បង់​ប្រាក់​៦ម៉ឺន​៣ពាន់ដុល្លារ​ជា​ការ​សងជំងឺ​ចិត្ត​ឲ្យ​ដល់​គ្រួសារ​នីមួយៗ​ក្នុង​បណ្តា​គ្រួសារ​ទាំង​បី​នោះ​ផងដែរ​ នៅ​ក្នុង​ការ​ធ្វើសវនាការ​កាលពី​ថ្ងៃ​អង្គារ​នៅ​ជិត​ក្រុង​ Ramallah​ ក្នុង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេ Jordan។​

ឈ្មោះ​ Kawasame ត្រូវ​បាន​កាត់​ក្តី​ឲ្យ​ជាប់​ទោស​កាល​ពី​សប្តាហ៍​មុន​ពី​បទ​បាន​ចាត់​ចែង​និង​ផ្តល់​ប្រាក់កាស​ក្នុង​ការ​ចាប់​ពង្រត់​យុវជន​ជំទង់​អ៊ីស្រាអែល​​ទាំង​បី​នាក់​នោះ​កាល​ពី​ខែ​មិថុនា​ នៅ​ជិត​ក្រុង​ Hebron​ នៃ​តំបន់​ត្រើយ​ខាង​លិច​ទន្លេ Jordan។​ យុវជន​ទាំង​នេះ​បាន​លើក​ដៃ​សុំ​ទ្បាន​គេជិះ​នៅ​ពេល​នោះ​ ហើយ​នៅ​ពេល​បន្ទាប់​មក​បានត្រូវ​រកឃើញ​ស្លាប់។​

ជន​រួម​គំនិត​ពីរ​នាក់របស់​គាត់​នៅ​ក្នុង​ករណីយនេះត្រូវ​បាន​បាញ់​ស្លាប់​ដោយ​កងកម្លាំង​ Israel នៅ​ជិត​ក្រុង​ Hebron​ កាលពី​ខែកញ្ញា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG