ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​​​ឈប់​​​បាញ់​​​រវាង​​​អ៊ីស្រាអែល​​​និង​​​ប៉ាឡេស្ទីន​​​បរាជ័យ​​​ជា​​​ថ្មី


ផ្សែង​​​ហុយ​​​ចេញ​​​ពី​​​ទីតាំង​​​មួយ​​​នៅ​​​តំបន់ Gaza បន្ទាប់​​​មាន​​​ការ​​​ផ្លោង​​​គ្រាប់​​​រ៉ុកកែត​​​ពី​​​យោធា​​​អ៊ីស្រាអែល​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​សីហា ឆ្នាំ​​​២០១៤។ (AP Photo/Adel Hana))
ផ្សែង​​​ហុយ​​​ចេញ​​​ពី​​​ទីតាំង​​​មួយ​​​នៅ​​​តំបន់ Gaza បន្ទាប់​​​មាន​​​ការ​​​ផ្លោង​​​គ្រាប់​​​រ៉ុកកែត​​​ពី​​​យោធា​​​អ៊ីស្រាអែល​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​សីហា ឆ្នាំ​​​២០១៤។ (AP Photo/Adel Hana))

ការ​ប្រយុទ្ធ​គ្នា​ជាថ្មី​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់ ​Gaza ​កាល​ពី​ថ្ងៃ​អង្គារ​នាំ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ចរចា​រវាងប្រទេស​អ៊ីស្រាអែល និង​ ប៉ាឡេស្ទីន អំពី​បទ​ឈប់​បាញ់​គ្នា​ជាប់​លាប់​មួយ​នៅ​ក្នុង​តំបន់​ជាប់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ​មួយ​នេះ។​

កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល ​បាន​បើក​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​ Hamas​ នៅ​ក្នុង​តំបន់​ Gaza ​ក្រោយ​ពី​មាន​រ៉ុកកែត​បី​គ្រាប់​ដែល​បាន​បាញ់​ពី​តំបន់​ Gaza ​បាន​ធ្លាក់​ត្រូវ​ចំ​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល។​

អំពើ​ហិង្សា​នេះ​កើត​ទ្បើង​នៅ​ពេល​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​ធ្វើការ​ចរចា​គ្នា​ដោយ​មិន​ផ្ទាល់​នៅ​ក្នុង​ក្រុង​ Le Caire នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បន្ត​បទ​ឈប់​បាញ់​គ្នា​ជា​បណ្ដោះ​អាសន្ន​មួយ​ក្នុង​តំបន់ Gaza ឱ្យ​ទៅជា​បទ​ឈប់​បាញ់​គ្នា​ជាប់​លាប់​ជាង​មុនមួយ។​

ក៏ប៉ុន្តែ​នៅ​ក្រោយ​ការ​បាញ់​រ៉ុកកែត​ទាំង​នេះ​មក​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​បញ្ជា​ឱ្យ​ពួក​អ្នកធ្វើការ​ចរចា​របស់​លោក​វិល​ត្រទ្បប់​មក​ផ្ទះ​វិញ៕

XS
SM
MD
LG