ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​អ្នកវិភាគ​យល់​ថា​ភាគីទំនាស់​កម្ពុជា​​គួរតែបន្ទន់ជំហរចរចាគ្នាដើម្បីបញ្ចៀស​ទណ្ឌកម្ម​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់​ពី​​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទទួល​យក​មក​ពិនិត្យ​នូវ​សេចក្តី​ស្នើច្បាប់​របស់​សភា​តំណាងរាស្ត្រ​​ដើម្បី​ដាក់ទណ្ឌកម្មមន្ត្រី​កម្ពុជាដោយ​សារតែ​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ អ្នកឯកទេស​យល់​ថា​ភាគី​ទំនាស់កម្ពុជា​គួរតែ​បន្ទន់​ជំហរ​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​មុន​ពេល​ការដាក់ទណ្ឌកម្មអន្តរជាតិ​កើតមានឡើង​ក្នុងពេល​ដ៏ខ្លីខាងមុខ។​ លោក​ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​យល់ថា​ដំណោះស្រាយ​​នយោបាយ​គួរតែ​រក​ឱ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ ឆ្នាំ​២០២២រឹត​តែ​ប្រសើរ​ដោយ​សារតែ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កំពុង​តែ​សំឡឹង​រក​ឱកាស​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​និង​ទិដ្ឋាការ​​ដោយ​ផ្ទាល់​​លើ​ថ្នាក់ដឹកនាំ​កម្ពុជា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG