ពួកប៉ូលិសនៅក្នុងរដ្ឋ Maryland នាឆ្នេរសមុទ្រខាងកើតស.រ.អា.បានស្គាល់អត្តសញ្ញាណហើយ សបុរសដែលមានគ្រាប់បែកដៃនិងកាំភ្លើងដែលបានបាញ់សម្លាប់មនុស្សប្រាំនាក់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការិយាល័យសារព័ត៌មានមួយ។
ពួកមន្ត្រីនិយាយថាឈ្មោះ Jarrod Ramos មានជម្លោះយូរយាមកហើយជាមួយពួកអ្នកធ្វើការឱ្យកាសែត The Capital Gazette ក្នុងក្រុង Annapolis រដ្ឋធានីនៃរដ្ឋ Maryland។
អាជ្ញាធរនិយាយថា ឧប្បតិហេតុនេះជា«ការវាយប្រហារមានទីដៅ»ហើយថា Ramos បានរកពួកជនរងគ្រោះទាំងនោះ។
ពួកបុគ្គលិកខាងការពង្រឹងច្បាប់បានទៅដល់កន្លែងកើតហេតុយ៉ាងប្រញាប់ ក៏ប៉ុន្តែ នៅក្រោយ Ramos បានបាញ់សម្លាប់អ្នកកាសែត៤នាក់និងជំនួយការខាងការលក់ម្នាក់នៅក្នុងការសម្លាប់រង្គាលមួយនេះ។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា ជនប្រដាប់អាវុធនេះបានបាញ់កាំភ្លើងទម្លុះទ្វារកញ្ចក់មួយនៅម៉ោងប្រមាណ៣រសៀលតាមវេលាក្នុងមូលដ្ឋាន ហើយបន្ទាប់មកគាត់ក៏បានបាញ់ទៅលើពួកបុគ្គលិកក្នុងបន្ទប់ព័ត៌មាន។
អ្នកសារព័ត៌មានម្នាក់ដែលបានធ្វើការនៅពេលមានការបាញ់ប្រហារនេះបាន សរសេរនៅលើបណ្ដាញទ្វីធ័រថា លោកបានលាក់ខ្លួននៅក្រោមតុហើយលោកអាចឮជននេះបាញ់កាំភ្លើងនិងបានបញ្ចូលគ្រាប់កាំភ្លើងជាថ្មីទៀត។
ពួកប៉ូលិសបានចាប់ឃុំខ្លួនឈ្មោះ Ramos ហើយដើម្បីសួរចម្លើយ៕