ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសក្រិក​នឹង​ស្នើ​ជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ថ្មី​ទៅកាន់​អ្នក​ផ្តល់​ប្រាក់​កម្ចី


Sergei Bobkov mengoleskan&nbsp;<em>Siberian cedar nut</em> <em>oil</em> ke patung kucing Pallas sebesar ukuran asli kucing tersebut, yang dia buat dari sedikitnya 700 ribu keping serutan kayu cedar Siberia selama lebih dari empat tahun.&nbsp;
Sergei Bobkov mengoleskan&nbsp;<em>Siberian cedar nut</em> <em>oil</em> ke patung kucing Pallas sebesar ukuran asli kucing tersebut, yang dia buat dari sedikitnya 700 ribu keping serutan kayu cedar Siberia selama lebih dari empat tahun.&nbsp;

ប្រទេស​ក្រិក ​កាល​ពី​ថ្ងៃ​ចន្ទ មិន​ទាន់​ខិតជិត​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តី​ពីជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ថ្មី​មួយ​ជា​មួយ​ពួក​ម្ចាស់​ឥណទាន​អន្តរជាតិ​របស់​ខ្លួន​នៅ​ឡើយទេ​ ក៏​ប៉ុន្តែលោក​នាយករដ្ឋមន្ត្រី​ក្រិក AlexisTsipras នឹង​ផ្តល់​សេចក្តី​ស្នើថ្មីៗ​នៅ​ក្នុង​សន្និសីទ​កំពូល​សហភាព​អឺរ៉ុប​នៅ​ថ្ងៃអង្គារនេះ។​

កាល​ពី​ថ្ងៃ​ចន្ទ​ លោក Tsipras បាននិយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែល​ជា​អ្នកគាំទ្រ​ខ្លាំង​ជាងគេ​ក្នុង​ទ្វីប​អឺរ៉ុប​ឱ្យ​មាន​ការ​ដាក់​កំហិត​វិធានការ​ចំណាយ​ត្បិតត្បៀត​តឹង​តែង​លើ​រដ្ឋាភិបាល​ក្រុង Athens។

ការ​និយាយ​គ្នា​តាមទូរស័ព្ទ​របស់​ឥស្សរជន​ទាំងពីរនាក់​នេះ​ បាន​ធ្វើឡើង​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោតក្នុង​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ប្រទេសនិង​អង្គការ​ដែល​ឱ្យ​ខ្ចី​ប្រាក់។ ក្រុម​អ្នក​ផ្តល់​ប្រាក់​កម្ចី​ទាំង​នេះ​បានជំរុញ​ឱ្យ​មាន​ការរិតត្បិត​ថ្មីៗ​ខាងហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ក្រិកជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​សង្គ្រោះ​ថែម​ទៀត​ដើម្បី​បញ្ចៀស​កុំឱ្យ​ធានាគារ​ក្រិក​អស់​ប្រាក់។​

ពួកមេដឹកនាំ​អឺរ៉ុប​បាន​និយាយថា ​ពួក​គេបើក​ចំហរ​ឱ្យមាន​កិច្ចចរចា​ថែម​ទៀត​ជាមួយ​ប្រទេស​ក្រិក​ ក៏​ប៉ុន្តែ​ថា​ ចំនួន​៦១ភាគរយ​នៃសន្លឹក​ឆ្នោត​ប្រឆាំងនឹង​ការ​រិតត្បិត​ថែមទៀត​ក្នុង​ប្រទេស​ក្រិក​មិន​បាន​កែប្រែ​គោលជំហរ​ពួក​គេប្រឆាំង​នឹង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​អំពីលទ្ធភាព​នៃការផ្តល់​ជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ថ្មី​ទេ។

​ ពួកអ្នក​ធ្វើវិភាគ​ខាងហិរញ្ញវត្ថុ​បាន​និយាយ​ថា ​ជម្លោះ​នេះ​ដែល​មាន​រយៈពេល​យូរ​មក​ហើយ​នៅ​តែអាច​បង្ខិតបង្ខំ​ប្រទេស​ក្រិក​ឱ្យ​ចេញ​ពី​ប្លុក ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​ ដែល​មាន​ប្រទេស​ជាតិ១៩​ជា​សមាជិក។ ការនេះ​ធ្វើឱ្យ​ប្រទេស​ក្រិក​ជា​ប្រទេស​ទី​មួយ​ដែល​ចាកចេញ​ពី​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូក្នុង​ប្រវត្តិ១៦ឆ្នាំនៃ​ប្លុក​នេះ៕

XS
SM
MD
LG