ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​រដ្ឋាភិបាល​ថា​​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​លែង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​លើ​កម្ពុជា


លោកប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេសនិងឯកអគ្គរដ្ឋទូតនិងអ្នកការទូតបរទេសចូលរួមការរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេសនិងឯកអគ្គរដ្ឋទូតនិងអ្នកការទូតបរទេសចូលរួមការរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លែង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​លើ​ប្រទេស​កម្ពុជា​ហើយ តែ​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​ផែនទី​ចង្អុល​ផ្លូវ​ ហើយ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​​ស្រប​តាម​កិច្ច​ព្រមព្រៀង​នេះ។

ស្រប​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល ​និង​បក្ស​ប្រឆាំង​លើក​ពី​ការ​ពិនិត្យ​មើល​ឡើងវិញ​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មន្ត្រី​គណបក្ស​ប្រជាជន​អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ​លែង​មាន​ឥទ្ធិពល​គតិយុត្តិ​(ផ្លូវ​ច្បាប់)​លើ​កម្ពុជា​ទៀត​ហើយ​ ឯ​អន្តរជាតិ​ក៏​មិន​មាន​សិទ្ធិ​លូក​ដៃ​ចូល​ផ្ទៃ​ក្នុង​នៃ​កិច្ច​ការ​កម្ពុជា​ផង​ដែរ។ តែ​មន្ត្រី​ការទូត​មួយ​ចំនួន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​យល់​ឃើញ​ខុស​ពី​មន្ត្រី​រដ្ឋាភិបាល។

រូបថតនៃការចាប់ដៃរបស់អតីតព្រះមហាក្សត្រព្រះបរមរដ្ឋនកោដព្រះនរោត្តមព្រះសីហនុ (ឆ្វេង) និងលោកហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃចុះហត្ថលេខាសន្ដិភាពទីក្រុងប៉ារីស។ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នៅ​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបថតនៃការចាប់ដៃរបស់អតីតព្រះមហាក្សត្រព្រះបរមរដ្ឋនកោដព្រះនរោត្តមព្រះសីហនុ (ឆ្វេង) និងលោកហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃចុះហត្ថលេខាសន្ដិភាពទីក្រុងប៉ារីស។ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នៅ​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​កម្ពុជា​បាន​រៀបចំ​ពិធី​រំឭក​ខួប​ទី​២៥​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ដែល​ជា​កិច្ច​ព្រមព្រៀង​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លែង​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​លើ​ប្រទេស​កម្ពុជា​ហើយ តែ​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​ផែនទី​ចង្អុល​ផ្លូវ​ ហើយ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវស្រប​តាម​កិច្ច​ព្រមព្រៀង​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ការ​ទូត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ជាហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ លោក ប្រាក់ សុខុន បាន​លើកឡើង​ថា រយៈពេល​២៥​ឆ្នាំ​មក​នេះ កម្ពុជា​បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​តាម​កិច្ច​ព្រមព្រៀង​នេះ ហើយ​ការ​រក្សា​បាន​សន្តិភាព​និង​ស្ថិរភាព​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​ពី​ប្រទេស​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​បញ្ជូន​កងកម្លាំង​មក​រក្សា​សន្តិភាព​កាល​ពី​២៥​ឆ្នាំ​មុន មក​ជា​ប្រទេស​ដែល​បញ្ជូន​កង​រក្សា​សន្តិភាព​មួក​ខៀវ​ទៅ​ប្រទេស​ដទៃ។

លោក ​ប្រាក់ សុខុន​ បាន​ថ្លែង​ជា​ភាសា​បារាំង​និង​ត្រូវ​បាន​បកប្រែ​យ៉ាង​ដូច្នេះ​ថា៖

«យើង​ចាត់​ទុក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ឥទ្ធិពល​គតិយុត្តិ​បាន​បញ្ចប់ ​ថា​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ ជា​កម្មវិធី​ដែល​មាន​ការ​អនុវត្ត​បន្តិច​ម្ដងៗ ដោយសារ​កំហិត​នៃ​ស្ថានភាព​ជាក់ស្ដែង ពីព្រោះ​យើង​នៅ​តែ​ស្រមៃ​ចង់​បាន​ជានិច្ច​នូវ​សង្គម​ស្ងប់ស្ងាត់​មួយ ប្រជាធិបតេយ្យ​រស់​រវើក​នៅកម្ពុជា​មួយ​ដែល​សក្ដិ​សម​ជា​ទី​កោត​សរសើរ»។

ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ក្រសួងការបរទេសនៅថ្ងៃព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ រំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក រ៉ាអ៊ូល ម៉ាក់ហ្សេណា (Raul-Marc Jennar) ទីប្រឹក្សា​ការ​ទូត​របស់​លោក​ ប្រាក់ សុខុន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​រំឭក​ខួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា តាម​ទិដ្ឋភាព​ច្បាប់ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសមិន​មាន​ឥទ្ធិពល​អ្វី​ទៀត​ទេ ដោយសារ​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​រួច​ហើយ។ លោក​ថា ការ​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​អន្តរាគមន៍ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

«ដូច្នេះ ឥឡូវ​នេះ ​ការ​ពិភាក្សាគ្នា​ផ្នែក​នយោបាយ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ គឺ​មិនមែន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ទេ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ ដូច​ដែល​ឯកអគ្គរដ្ឋ​ទូតLevitte បាន​និយាយ​ចឹង ថា​កិច្ច​ព្រមព្រៀង​នេះ​បាន​ចប់​ហើយ។ គ្មាន​ទិដ្ឋភាព​ច្បាប់​ណា​ដែល​យើង​អាច​ស្នើ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​កម្ពុជា​នោះ​ទេ​ ពី​ព្រោះ​វា​អាច​ជា​ការ​ជ្រៀតជ្រែក ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព»។

ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ហាក់​ផ្ទុយ​គ្នា​នឹង​ការ​យល់ឃើញ​របស់​គណបក្ស​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីទូត​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរការ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ។

លោកCharles Twining អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងតាមវីដេអូក្នុងឧកាសរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកCharles Twining អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងតាមវីដេអូក្នុងឧកាសរំលឹកខួប២៥ឆ្នាំនៃការចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃ ព្រហស្បត៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក ឆាល ថ្វាយនីង (Charles Twining) អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកដែល​បានចូលរួម​ក្នុង​កិច្ច​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​កម្ពុជា​បាន​ថ្លែង​សារ​តាម​វីដេអូ​ឃ្លីប​ចាក់​នៅ​ក្នុង​ពិធី​រំឭក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​កិច្ច​ចរចា និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​មុន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១​នេះ។ លោក​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​ជំហាន​ទៅ​មុខ​យ៉ាង​ធំ​មួយ​សម្រាប់​កម្ពុជា​នា​ពេល​នោះ ដែល​គេ​សង្ឃឹម​ថា​ នឹង​គ្មាន​ហិង្សា​ ហើយ​មាន​ការ​ឯកភាព​គ្នា។

លោក​បាន​រំឭក​ពី​គោលបំណង​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថា៖

«គោលបំណង​ដែល​ខ្ញុំ​បាន​កំណត់​ថា ​មាន​សារៈសំខាន់​ជា​ខ្លាំង​ទាំង​នៅ​ក្នុង​ពេលនោះ និង​នៅ​ក្នុង​ពេល​នេះ​គឺ​មាន​ដូច​ខាង​ក្រោម៖ បញ្ចប់​ហិង្សា គាំទ្រ​ឱ្យ​មាន​ការ​ឯកភាពជាតិ​និង​ការ​បង្រួបបង្រួម​ជាតិ ធានា​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន និង​គោរព​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា​ ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​ប្រព័ន្ធ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី»។

ចំណែកលោក​ ខ្លូត ម៉ាតាំង (Claude Martin ​) អតីត​ឯកអគ្គរដ្ឋ​ទូតប្រទេស​បារាំង​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​ការចរចា​រហូត​ឈានដល់​សម្រេច​បាន​កិច្ចព្រមព្រៀង​ប៉ារីស បាន​ប្រាប់​ VOAនៅ​ក្នុង​បទ​សម្ភាសន៍កាល​ពី​កន្លង​ទៅថា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​បានធ្វើ​ខុស​ពី​ខ្លឹមសារ​ដើម​តាំង​ពី​ដំបូង និង​សម្រេច​បាន​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ។ លោក​បាន​ស្នើ​ឱ្យប្រទេស​ហត្ថលេខី​គួរ​តែ​បញ្ជូន​សារ​ជា​ប្រចាំ​ឆ្នាំ​ដល់​មេដឹកនាំ​កម្ពុជា​ពី​ការ​ខកខាន​មិន​អនុវត្ត​តាម​ចំណុច​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដូចជាបញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​មាន​ប្រសាសន៍​ថា៖

«ប៉ុន្តែ​ខ្ញុំមិន​គិត​ថា​ សហគមន៍​អន្តរជាតិ​នឹង​ចង់​កោះហៅ​ប្រជុំ​សន្និសីទ​ម្តង​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រទេស​ហត្ថលេខី​អាច​បញ្ជូន​សារ​ជាប្រចាំ​ឆ្នាំ​ថា​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន ​ហើយ​នេះ​មិនមែន​ជា​អ្វី ​ដែល​អ្នក​បាន​សន្យា​ថា​នឹង​ធ្វើ​ទេ។ ធ្វើ​ដូចនេះ​ដើម្បី​ដាក់​សម្ពាធ​ខ្លះ​មក​លើ​លោក​ហ៊ុន សែន »។

នៅ​ពេល​មាន​វិបត្តិនយោបាយ​ម្ដងៗ គណបក្ស​ប្រឆាំង​តែង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

កាល​ពី​ថ្ងៃព្រហស្បតិ៍ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​តំបន់​ចំនួន​៤០​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ធានា​ឱ្យ​មាន​ការ​គោរព​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ក្ដី​បារម្ភ​ពីភាព​តានតឹង​នៃ​វិបត្តិនយោបាយ ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​ការ​កើន​ឡើង​ការ​រំលោភបំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​លើក​ឡើង​ពី​ការ​កាត់​ទោស​មេដឹកនាំ​និងចាប់​ខ្លួន​តំណាងរាស្ត្រ​ព្រមទាំង​មន្ត្រី​បក្ស​ប្រឆាំង ការ​ចាប់​ខ្លួន​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​ដីធ្លី ការ​វាយ​តំណាងរាស្ត្រ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល។

អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​រួមមាន​អង្គការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ថៃ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG