ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ភាព​តាន​តឹង​សាកល​កើន​ខ្លាំង​ឡើងៗ​ដោយសារ​​អ៊ីរ៉ង់​រឹប​អូស​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​គ្រឿង


រូប​ឯកសារ៖ ទូក​ល្បឿន​លឿន​របស់​កង​សន្តិសុខ​សមុទ្រ​​អ៊ីរ៉ង់​កំពុង​ធ្វើ​ដំណើរ​ក្នុង​ឈូង​សមុទ្រ​ពែក ដែល​មាន​នានា​ដឹក​ប្រេង​នៅ​ខាង​ក្រោយ។

ភាព​តាន​តឹង​សាកលបន្ត​កើន​ខ្លាំង​ឡើងៗ​ដោយសារ​ប្រទេស​អ៊ីរ៉ង់​បាន​រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដោត​ទង់ជាតិ​អង់គ្លេស​នៅ​ក្នុង​ច្រក​សមុទ្រ ​Hormuz ដោយប្រទេស​អង់គ្លេស​បាន​ចេញ​ការ​ព្រមាន​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ ហើយ​សាធារណរដ្ឋ​ឥស្លាម​ នេះ​នៅ​តែ​និយាយ​ថា​ ការ​រឹប​អូស​កប៉ាល់​នេះ​ជា​ចំណាត់​ការ​តបត​មួយ។

ក្រសួង​ការបរទេស​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ​ខ្លួន​បាន​កោះ​ហៅ​ភារៈ​ធារី​នៃ​ប្រទេស​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ឡុងដ៍​ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​Jeremy Hunt ​បាន​និយាយ​ថា ​រដ្ឋាភិបាលក្រុង​តេហេរ៉ង់​ «ប្រហែល​ជ្រើស​រើស​យក​មាគ៌ា​មួយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៃ​អាកប្ប​កិរិយា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព» ហើយ​លោក​បាន​ព្រមាន​ថា​សកម្មភាពរបស់​អង់គ្លេស​នឹង​ត្រូវ​ពិចារណា​ ក៏ប៉ុន្តែ​នឹង​មាន​ភាព​ខ្លាំង​ក្លា»។

ក្រុម​ប្រឹក្សា​ Guardian ​មាន​អំណាច​ខ្លាំង​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​រឹបអូស​នាវា​អង់គ្លេស​នេះ​ជា​ការ​ឆ្លើយតប​នឹង​ការ​ចូល​រួម​របស់​អង់គ្លេស​ក្នុង​ការ​ចាប់​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​គ្រឿង​ កាល​ពីរ​សប្តាហ៍មុន​នេះដែល​ដឹក​ប្រេង​ឆៅជាង​ ២​លាន​ហ្គាឡោន​ នៅ​ជិត​ដែន​ដី​ហ្ស៊ីប្រាល់តា​ របស់​អង់គ្លេស​នៅ​លើ​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​នៃ​ប្រទេស​អេស្ប៉ាញ។​

លោក​ Abbas Ali Kadkhodaei​ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​ Guardian ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Fars ​នៃ​ប្រទេសអ៊ីរ៉ង់​ថា៖ «គេ​ស្គាល់​ច្បាស់​អំពី​វិធាន​នៃ​សកម្មភាព​តបត​នៅ​ក្នុង​ច្បាប់អន្តរជាតិ ហើយ​ថា​ ការ​រឹបអូស​នាវា​អង់គ្លេស​នេះ​ជា​ការ​ធ្វើត្រឹម​ត្រូវ​ដោយ​សារ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ខុស​ច្បាប់​និង​ការ​រឹបអូស​កប៉ាល់​ដោយ​ខុស​ច្បាប់៕

XS
SM
MD
LG