ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាល្លឺម៉ង់​និង​បារាំង ​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះលែង​កប៉ាល់ប្រេង​ដែល​មាន​ដាក់​ទង់​ជាតិ​អង់គ្លេស


កប៉ាល់​ដឹក​ប្រេង​ឈ្មោះ Stena Impero របស់ស៊ុយអែតដែល​ដាក់​ទង់​ជ័យ​អង់គ្លេស
កប៉ាល់​ដឹក​ប្រេង​ឈ្មោះ Stena Impero របស់ស៊ុយអែតដែល​ដាក់​ទង់​ជ័យ​អង់គ្លេស

អាល្លឺម៉ង់​និង​បារាំង​នៅ​ថ្ងៃ​សៅរ៍​នេះ ​បាន​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឲ្យ​ដោះលែងកប៉ាល់​ដឹក​ប្រេងអង់គ្លេស​ជាបន្ទាន់​ដែល​អ៊ីរ៉ង់​បានចាប់​នៅ​ច្រក​សមុទ្រ​ Hormuz។

ការ​ចាប់កប៉ាល់​ដឹក​ប្រេង​ឈ្មោះ Stena Impero របស់ស៊ុយអែតដែល​ដាក់​ទង់​ជ័យ​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ឆ្មាំ​ការ​ពារ​បដិវត្តន៍ឥស្លាម​នៃ​ប្រទេស​អ៊ីរ៉ង់ មាន​ភាពធ្ងន់​ធ្ង​ប្រកបដោយគ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ដែលតឹងតែង​រួច​ទៅ​ហើយ​នេះ។នេះតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាល្លឺម៉ង់។

ក្រសួង​ការបរទេស​បារាំង បាន​ប្រាប់​ឲ្យ​ដឹងថា «សកម្មភាព​បែបនេះ រារាំង​ដល់​ការ​កាត់​បន្ថយការតានតឹង​នៅ​ក្នុងតំបន់ឈូងសមុទ្រ​ពែក»។

ទាំង​ប្រទេសអាល្លឺម៉ង់​និង​បារាំងដែល​បាន​ថ្កោលទោស​ការចាប់​កប៉ាល់​ដឹក​ប្រេង​ឈ្មោះStena Impero ​ហើយ​នឹង​ការ​ចាប់​កប៉ាល់ដឹកប្រេង​តូច​មួយ​ដែល​មាន​ដាក់​ទង់​ជាតិ​ប្រទេស​ប៉ាណាម៉ា​នៅ​ដើម​សប្តាហ៍​នេះ បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​ចំពោះ​កប៉ាល់​ពាណិជ្ជកម្ម​នៅ​ក្នុង​ឈូងសមុទ្រ​និង​ចក្រ​សមុទ្រHormuz។

ប្រទេស​ទាំង២ ​បាន​បញ្ជាក់​ពី​សាមគ្គីភាព​ជាមួយ​ចក្រភពអង់គ្លេស។

ក្រសួង​ការបរទេស​អាល្លឺម៉ង់ ​បាន​ប្រាប់​ឲ្យ​ដឹងថា «យើង​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឲ្យ​ដោះ​លែង​កប៉ាល់​ទាំង​នោះ​ជាបន្ទាន់»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការ​បរទេស​បារាំង ​បាន​ប្រាប់​ឲ្យ​ដឹងថា «យើង​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​អ៊ីរ៉ង់​ឲ្យ​ដោះ​លែង​កប៉ាល់​អង់គ្លេស​និង​អ្នកបើក​បរ​របស់​កប៉ាល់​នោះ​ជាបន្ទាន់​ហើយ​នឹង​គោរពគោលការណ៍​សេរីភាព​នៃការ​ធ្វើ​នាវា​ចរណ៍នៅ​ក្នុង​ឈូង​សមុទ្រ​ពែក»។

ចក្រ​ភព​អង់គ្លេស អាល្លឺម៉ង់​និង​បារាំង ​ជា​មហា​អំណាច​ដ៏​សំខាន់​នៅ​អឺរ៉ុប​ដែល​បាន​ចរ ចា​ជាមួយ​អ៊ីរ៉ង់​ដើម្បីទប់ស្កាត់​កម្មវិធីនុយក្លែអ៊ែ​ររបស់​អ៊ីរ៉ង់នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ដែល​ជាការ​ដោះ​ដូរ​នឹង​ការលប់​ចោល​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG