ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​​ថា ​ខ្លួន​ចង់ធ្វើការ​ចរចា​ជាមួយ​អាមេរិក ប្រសិន​បើ​លោកត្រាំលុបចោល​ការ​ដាក់ទណ្ឌកម្ម


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif (ខាងឆ្វេង) ធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ នៅក្រុងបាកដាដ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif (ខាងឆ្វេង) ធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ នៅក្រុងបាកដាដ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក Zarif ដែល​​កំពុង​ឋិត​នៅ​ក្នុង​ក្រុង New York ដើម្បី​ចូលរួម​ក្នុង​ការប្រជុំ​នា​នា​ក្នុង​អ.ស.ប.បានថ្លែង​ថា​ស.រ.អា​បាន​បោះបង់ចោល​របៀបដោះស្រាយ​ខាង​ការទូត​នៅ​ពេល​ខ្លួន​ដក​ថយ​ចេញ​ពី​កិច្ចព្រមព្រៀងនេះ។

លោក Mohammed Javad Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាននិយាយថា ​ប្រទេស​លោក​ចង់​ធ្វើការ​ចរចា​ជាមួយ​ស.រ.អា ក៏ប៉ុន្តែ​ទាល់តែ​ប្រទេស​អាមេរិក​លុបចោលការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ឃោរឃៅ​ប្រឆាំងនឹង​សាធារណរដ្ឋ​ឥស្លាមនេះ។​

ស.រ.អាបានដាក់​កំហិតការ​ដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់កាលពី​ឆ្នាំ២០១៧​ នៅ​មុន​ពេលប្រទេស​អាមេរិក​ដក​ខ្លួនថយ​កាលពី​ឆ្នាំទៅ​មិញចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរមួយ​កាល​ពី​ឆ្នាំ២០១៥​ ដែល​បានតម្រូវ​ឱ្យ​អ៊ីរ៉ង់​កាត់​បន្ថយការ​សម្រិត​សម្រាំងសារធាតុអ៊ុយរ៉ាញ៉ូម របស់​ខ្លួន​ជាថ្នូរ​នឹង​ការ​បន្ធូរ​ការ​ដាក់ទណ្ឌកម្ម​ទាំង​នេះ។​

លោក Zarif បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍មួយ​ជាមួយបណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC ដែល​បានផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទថា «នៅពេល​ណា​ការ​ដាក់ទណ្ឌកម្ម​ទាំង​នោះ​បានត្រូវ​ដក​ចេញ...ឱកាសសម្រាប់​ធ្វើការ​ចរចានឹង​បើក​យ៉ាង​ទូលំ​ទូលាយ»។

លោក Zarif ដែលកំពុង​ឋិត​នៅ​ក្នុង​ក្រុង New York ដើម្បី​ចូលរួម​ក្នុង​ការប្រជុំ​នា​នា​ក្នុង​អ.ស.ប.បានថ្លែង​ថា​ស.រ.អា​បាន​បោះបង់ចោល​របៀបដោះស្រាយ​ខាង​ការទូត​នៅ​ពេល​ខ្លួន​ដក​ថយ​ចេញ​ពី​កិច្ចព្រមព្រៀងនេះ។

លោក Zarif បាន​ចោទ​ប្រកាន់ស.រ.អាថាបាន​បង្កើនភាពតានតឹង​នៅ​ក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា​ ដោយ​បានលក់​គ្រឿង​អាវុធ​មានតម្លៃ​រាប់ពាន់លានដុល្លារ​ទៅ​ឱ្យ​ប្រទេសអារ៉ាប៊ីសាអូឌីត និង​ប្រទេសអេមីរ៉េតអារ៉ាប់រួម ដែលជា​គូ​ប្រជែង​របស់អ៊ីរ៉ង់​ក្នុង​តំបន់ ដោយ​គំរាមកំហែង​ដល់កម្មវិធី​កាំជ្រួចមីស៊ីលផ្លោង​របស់​ប្រទេស​លោក​ផង​ដែរ។​

លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​រូបនេះ​បាន​និយាយថា​ «ទាំង​នេះជា​អាវុធ​អាមេរិកាំង​ដែល​បានទៅ​ដល់តំបន់​យើង​ ធ្វើ​ឱ្យ​តំបន់យើងជិតផ្ទុះ។​ ដូច្នេះប្រសិន​បើ​ពួក​គេ​ចង់និយាយអំពីកាំជ្រួចមីស៊ីលរបស់​យើង​ ជា​ដំបូងពួក​គេត្រូវ​ឈប់​លក់អាវុធ​ទាំង​នេះ​ទៅ​កាន់តំបន់យើង​ ដោយមានរួម​បញ្ចូល​ទាំងកាំជ្រួច​មីស៊ីលផង​ដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG