ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាល្លឺម៉ង់​ដឹក​ពួក​ទេសចរណ៍​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​នេប៉ាល់


ទេសចរ​អាល្លឺម៉ង់​នៅ​ក្នុង​ឡាន​ក្រុង​ដែល​កំពុង​ចេញ​ដំណើរ​ទៅ​ព្រលានយន្ត​ហោះ​នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ មីនា ២០២០។
ទេសចរ​អាល្លឺម៉ង់​នៅ​ក្នុង​ឡាន​ក្រុង​ដែល​កំពុង​ចេញ​ដំណើរ​ទៅ​ព្រលានយន្ត​ហោះ​នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ មីនា ២០២០។

ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតា​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ដឹក​ពួក​ទេសចរណ៍​រាប់​រយ​នាក់​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នេប៉ាល់​នៅ​ពេល​ដែល​ប្រទេស​នេះ​ បន្ត​បិទ​ប្រទេស​នេះ​ជិត​ដោយ​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។

ពួក​ទេសចរ​ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​អាល្លឺម៉ង់​ ឬ​ មាន​ការ​ទាក់​ទិន​ទៅ​នឹង​ប្រទេស​នោះ ​បាន​ជិះ​យន្ត​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ Tribhuvan នៃ​រដ្ឋធានី​កដ្ឋមណ្ឌូ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។នេះ​បើ​តាម​មន្រ្តី​អន្តោ​ប្រវេសន៍​នេប៉ាល់។

ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេប៉ាល់​ បាន​បើក​ឡើង​វិញ​ដែល​គ្រោង​ដឹក​ពួក​ទេសចរ​ចេញ​ តែ​មិន​ដឹក​អ្នក​ដំណើរ​ណា​ចូលទៅ​នេប៉ាល់​ទេ។

រដ្ឋាភិបាល​នេប៉ាល់​ បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំង​មូល​ដែល​រួម​មាន​ការ​បញ្ឈប់​ជើង​ហោះ​ហើរ​និង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​ជា​វិធានការ​បង្ការ​ការ​រាលដាល​មេរោគ​កូរ៉ូណា។ កន្លែង​ពាណិជ្ជ​និង​ការិយាល័យ​រដ្ឋា​ភិបាល​ ក៏​បាន​បិទ​ដែរ។

ទេសច​រហូត​ដល់​១ម៉ឺន​នាក់ ​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ដោយ​ សារ​ការ​បិទ​ជិត​ប្រទេស​ទាំង​មូល​នេះ។​

នេប៉ាល់ ​បាន​បញ្ជាក់​ថា មាន​ករណី​មេរោគ​កូរ៉ូណា​តែ​៣​ប៉ុណ្ណោះ​ រួម​មាន​មនុស្ស​ម្នាក់​បាន​ជា​សះ​ស្បើយ៕

XS
SM
MD
LG