ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​​វាយប្រហារ​តាម​អាកាស​ថ្មី​លើ​ប្រទេស​យេម៉ែន​ទោះ​បី​ជា​បាន​ប្រកាស​​បញ្ឈប់ក៏ដោយ


ទាហាន​អារ៉ាប៊ីសាអូឌីត​ម្នាក់ បាញ់​កាំភ្លើង​ត្បាល់ឆ្ពោះ​ទៅ​កាន់​ទីតាំង​ពួក​ចលនា​ Houthi នៅ​​តំបន់​ព្រំដែន​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​​និង​ប្រទេស​យេម៉ែន កាលពីថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។
ទាហាន​អារ៉ាប៊ីសាអូឌីត​ម្នាក់ បាញ់​កាំភ្លើង​ត្បាល់ឆ្ពោះ​ទៅ​កាន់​ទីតាំង​ពួក​ចលនា​ Houthi នៅ​​តំបន់​ព្រំដែន​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​​និង​ប្រទេស​យេម៉ែន កាលពីថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។

កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​សារជាថ្មី​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ប្រកាសបញ្ឈប់យុទ្ធ​នាការ​ទម្លាប់​គ្រាប់​បែក​ដែល​មាន​រយៈ​ពេល​មួយ​ខែ​មក​ហើយ។

ការ​វាយ​ប្រហារ​តាម​អាកាស ​បាន​ត្រូវ​ចំ​ទីតាំង​នានា​របស់​ពួក​ឧទ្ទាម ​Houthi ​ក្នុង​ទីក្រុង ​Taiz​ ភាគ​កណ្តាលហើយ​នឹង​ទីក្រុង​កំពង់​ផែ​ Aden ​ភាគ​ខាង​ត្បូង​នៅ​ពេល​ដែលការ​វាយ​ប្រហារ​ថ្មើរ​ជើងរវាង​ពួក​ឧទ្ទាម​និង​ពួក​អ្នកគាំទ្រ​ប្រធានា​ធិបតី​និរទេស​ខ្លួន Abd-Rabbu Mansour Hadi បាន​បន្ត​នៅ​ក្នុង​តំបន់​ទាំង​ពីរ​នោះ។

នៅ​ក្នុង​ទីក្រុង​ Taiz ​ពួក​ឧទ្ទាម​បាន​ដណ្តើមកាន់​កាប់​ទី​បញ្ជាការ​កងទ័ព​ពីកងទ័ព​ដែល​គាំទ្រ​ប្រធានា​ធិបតី​ Hadi ​មុនពេល​ការ​វាយ​ប្រហារ​តាម​អាកាស​ត្រូវ​ចំ​តំបន់នោះ។

កាល​ពី​ថ្ងៃ​អង្គារ ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​បាន​ប្រកាស​បញ្ចប់​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​ខ្លួន​ដែល​មាន​គោល​បំណង​បញ្ឈប់​ការ​រុល​ទៅ​មុខ​របស់​ពួក​ឧទ្ទាម Houthi ​ក៏ប៉ុន្តែ ​បាន​និយាយ​ថា ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ថ្មី​របស់​ខ្លួន​គឺ​គាំទ្រ​ដំណោះ​ស្រាយ​ខាង​នយោបាយ​មួយ ក៏​អាច​រួម​បញ្ចូល​ទាំងសកម្មភាព​នានា​ដើម្បី​រារាំងពួក​ឧទ្ទាម​កុំ​ឲ្យ​ទទួល​បាន​ឬ​ប្រើ​ប្រាស់អាវុធរបស់​កងទ័ព​យេម៉ែន។

ក្នុង​ខណៈ​នោះ​ដែរ ​ពួក​ឧទ្ទាមHouthiនិកាយ​ស៊ី​អ៊ីដ ​កំពុង​អំពាវនាវ​ឲ្យ​មាន​វិល​ត្រឡប់​ទៅ​កាន់​ការចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិដើម្បី​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ប្រទេស​យេម៉ែន។

នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​វិញ ​លោក ​Stephane Dujarric ​អ្នកនាំ​ពាក្យ​អង្គការ​សហប្រជាជាតិ ​បាន​និយាយ​ថា ​អង្គការ​សហប្រជាជាតិប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ហើយដើម្បី​ដើរ​តួនាទី​មួយ​ដើម្បី​សម្រុះ​សម្រួ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព។

កាល​ពី​សប្តាហ៍​មុន ​លោកអគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន ​គីមូន ​បាន​មាន​ប្រសាសន៍​ថា ​ដំណើរ​ការ​ការទូត​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជា​ជាតិ​ ​នៅតែ​ជាមធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ចេញ​ពី​សង្គ្រាម​ដែល​មានការ​ពាក់​ព័ន្ធ​យ៉ាង​ស្មុគ្រស្មាញ​ដល់​ស្ថេរភាព​ក្នុង​តំបន់៕

XS
SM
MD
LG