ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្ទាម​ Al-Qaida ត្រួតត្រា​ព្រលាន​យន្តហោះ​ដ៏​សំខាន់​នៅ​ភាគ​ខាង​ត្បូង​យេម៉ែន


បុរស​ម្នាក់​បី​ស្រ្តី​ចំណាស់​ម្នាក់​ពី​កប៉ាល់​ដែល​ទើប​តែ​មក​ដល់​ផែ ដោយ​កប៉ាល់​នេះ​បាន​នាំ​ជន​ភាស​ខ្លួន​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​យេម៉ែន​នៅ​ផែ​ Bosasso ក្នុង​តំបន់​ Puntland ប្រទេស​សូម៉ាល់ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។
បុរស​ម្នាក់​បី​ស្រ្តី​ចំណាស់​ម្នាក់​ពី​កប៉ាល់​ដែល​ទើប​តែ​មក​ដល់​ផែ ដោយ​កប៉ាល់​នេះ​បាន​នាំ​ជន​ភាស​ខ្លួន​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​យេម៉ែន​នៅ​ផែ​ Bosasso ក្នុង​តំបន់​ Puntland ប្រទេស​សូម៉ាល់ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។

ពួក​ជន​សកម្ម​ប្រយុទ្ធ al-Qaida ​បាន​ត្រួតត្រា​ចំណត​អាកាស​យាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង Mukalla ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន ​ដែល​នៅ​ទី​នោះ​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​រុល​ទៅ​មុខ​យ៉ាង​ខ្លាំង​នៅ​ដើម​ខែ​នេះ។

ក្រុម​មន្រ្តី​និយាយ​ថា ​ពួក​អ្នក​ប្រយុទ្ធ al-Qaida បាន​ប្រឈម​ការ​តស៊ូ​តិច​តួច​ពី​កងទ័ព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង Mukalla ​ដែល​ជាទី​ក្រុង​កំពង់​ផែ​មួយ​ហើយ​និង​ជា​រដ្ឋធានី​ដ៏​ធំបំ​ផុត​របស់​ខេត្ត Hadramawt។

ស្ថានីយ​ប្រេង​ឥន្ធនៈ​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន​ក៏​បាន​ធ្លាក់​នៅ​ក្នុង​ការ​ត្រួតត្រា​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ដែរ។

នៅ​ដើម​ខែ​នេះ ​ពួក​អ្នក​ប្រយុទ្ធ al-Qaida ​បាន​កាន់កាប់​បន្ទាយ​កងទ័ព​យេម៉ែននៅ​ក្នុង​ទីក្រុង Makalla។​ ពួកគេ​ក៏​បាន​វាយ​សង្គ្រប់គុក​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង ​ដោយ​បាន​ដោះ​លែង​ពួក​អ្នកទោស​ជិត​៣​រយ​នាក់។

ការ​ប្រយុទ្ធ​ដែល​កំពុង​បន្ត​មាន​ឡើង​រវាង​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​ក្រុម​ឧទ្ទាម Houthi ​បាន​ធ្វើ​ឲ្យ​គ្មានអ្នកគ្រប់​គ្រងនៅ​ផ្នែក​នានា​នៅ​ក្នុង​ប្រទេស ​ជាពិសេស​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ខាង​ត្បូង​ដែល​ក្រុម al-Qaida ​កំពុង​ព្យាយាម​ត្រួតត្រា​ផ្នែក​ទាំង​នោះ។

នៅ​ក្នុង​ព័ត៌មានមួយ​ទៀត ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​យេម៉ែន​នឹង​លាលែងពី​ដំណែង​របស់​លោក​បន្ទាប់​ពី​ចំណាយ​ពេល​៤ឆ្នាំ​ដើម្បី​ព្យាយាម​ជួយ​ប្រទេស​នោះ​ធ្វើ​ផែនការ​អន្តរកាល​ដោយ​សន្តិវិធីដែល​បាន​ជាប់​គាំង​នៅពេល​ដែល​ស្ថានភាពបាន​ធ្លាក់​ចូល​ក្នុង​វិបត្តិនិង​ជម្លោះ​ហិង្សា៕

XS
SM
MD
LG