ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដ​កម្ម​នៅ​​ប្រទេស​បារាំង​អំពី​កំណែ​ទម្រង់​ប្រាក់​សោធន​និវត្តន៍​ចូល​ដល់​ថ្ងៃ​ទី​ពីរ


មនុស្ស​ម្នា​កាន់​បដា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រុះរើ​ប្រាក់​សោធន​និវត្តន៍​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩។
មនុស្ស​ម្នា​កាន់​បដា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រុះរើ​ប្រាក់​សោធន​និវត្តន៍​ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩។

កូដ​កម្ម​នៅ​ទូទាំង​ប្រទេស​អំពី​កំណែ​ទម្រង់​ប្រាក់​សោធន​និវត្តន៍​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​គាំង​ដំណើរ​នៅ​ក្នុង​តំបន់​ច្រើន​បំផុត​នៃ​ប្រទេស​បារាំង​ បាន​ចូល​ដល់ថ្ងៃ​ទី​ពីរ​ហើយ​កាលពី​ថ្ងៃ​សុក្រ។

មាន​ក្ដី​កង្វល់​ថា​ ការ​ស្នើ​ឱ្យ​មាន​ការ​សើរើ​ប្រាក់​សោធននិវត្តន៍​នឹង​បង្ខំ​មនុស្ស​រាប់​លាន​នាក់​ឱ្យ​ធ្វើ​ការ​យូរ​ជាង​មុន​ ឬ​ប្រឈម​នឹង​អត្ថប្រយោជន៍​ដែល​មាន​ប្រាក់​កម្រៃ​តិច​ជាង​មុន។ កង្វល់​នេះ​បាន​បណ្តាល​ឱ្យ​មាន​កូដកម្ម​នេះ​ ហើយ​បាន​ធ្វើ​ឱ្យ​ផ្នែក​ជា​ច្រើន​របស់​ប្រទេស​គាំង​ដំណើរ។

មនុស្ស​ជាង​៨​សែន​នាក់​បាន​ចូល​រួម​ក្នុង​បាតុកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​សហជីព​បាន​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ផែនការ​របស់​លោក​ប្រធានាធិបតី​ Emmanuel Macron ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​របស់​ប្រទេស​នេះ។

នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​បន្ត​បន្ទាប់​គ្នា​ កូដកម្ម​ទាំង​នេះ​បាន​បិទ​ការ​ដឹក​ជញ្ជូន​, បង្ខំ​សាលា​រៀន​ភាគ​ច្រើន​ឱ្យ​បិទ​ទ្វារ, មន្ទីរ​ពេទ្យ​មានបុគ្គលិក​តិច​ជាង​មុន​ និង​ហើយ​ក៏​គ្មាន​ការ​ផ្ដល់​សេវា​សាធារណៈ​មូល​ដ្ឋាន​របស់​រដ្ឋាភិបាល​ដែរ។

បាតុកម្ម​ដោយ​សន្តិវិធី​ដោយ​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ក្រុង​ប៉ារីស​ និង​ក្រុង​ជាង​២៤​ទៀត​នៅ​ទូទាំង​ប្រទេស​បារាំង៕

XS
SM
MD
LG