វិមានប្រធានាធិបតីបារាំងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី Emmanuel Macron បានធ្វើតេស្តឃើញឆ្លងជំងឺកូវីដ១៩។
វិមានប្រធានាធិបតិបារាំងបានបញ្ជាក់ដូច្នេះថា លោក Macronបានធ្វើតេស្ត «ភ្លាមៗបន្ទាប់ពីចេញរោគសញ្ញាជាលើកដំបូង»។
សេចក្ដីប្រកាសសង្ខេបរបស់វិមានប្រធានាធិបតីមិនបានបញ្ជាក់អំពីរោគសញ្ញារបស់លោក Macronនោះទេ ប៉ុន្តែបានឲ្យដឹងថា លោក Macron នឹងធ្វើចត្តាឡីស័កមួយសប្ដាហ៍ ហើយ «លោកនឹងបន្តធ្វើការងារពីចម្ងាយ»។
មុនពេលធ្វើតេស្តឃើញថាឆ្លងជំងឺកូវីដ១៩ នេះ លោក Macron បានចូលរួមនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុបកាលពីចុងសប្ដាហ៍ ដែលនៅទីនោះ លោកមានជំនួបទ្វេភាគីជាមួយអធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel។ កាលពីថ្ងៃពុធម្សិលមិញ លោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីព័រទុយហ្គាល់៕