ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំយោធាកំពូលៗ​របស់​សហរដ្ឋអាមេរិក​កំពុងធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​ជួប​អ្នក​មានជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក​ឧតម្តសេនីយ៍​ Mark Milley ប្រធាន​អគ្គសេនាធិការ​ចម្រុះ​ផង​ កំពុងធ្វើ​ចត្តាឡីស័ក្តិ​​ ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​គេឯង បន្ទាប់​ពី​បាន​ជួប​ជា​មួយ​​​លោក​ Charles Ray មេបញ្ជាការ​រង​កងទ័ព​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើតេស្តរក​ឃើញ​ថា​មាន​ជំងឺ១៩។
រូបឯកសារ៖ លោក​ឧតម្តសេនីយ៍​ Mark Milley ប្រធាន​អគ្គសេនាធិការ​ចម្រុះ​ផង​ កំពុងធ្វើ​ចត្តាឡីស័ក្តិ​​ ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​គេឯង បន្ទាប់​ពី​បាន​ជួប​ជា​មួយ​​​លោក​ Charles Ray មេបញ្ជាការ​រង​កងទ័ព​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើតេស្តរក​ឃើញ​ថា​មាន​ជំងឺ១៩។

មេបញ្ជាការ​យោធា​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​រួម​ទាំង លោក​ឧតម្តសេនីយ៍​ Mark Milley ប្រធាន​អគ្គសេនាធិការ​ចម្រុះ​ផង​ កំពុងធ្វើ​ចត្តាឡីស័ក្តិ ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​គេឯង បន្ទាប់​ពី​បាន​ជួប​ជា​មួយ​លោក​ Charles Ray មេបញ្ជាការ​រង​កងទ័ព​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើតេស្តរក​ឃើញ​ថា​មាន​ជំងឺ១៩។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ប្រាប់ VOA ថា នាយ​អគ្គសេនាធិការរង​លោក​ឧត្ដម សេនីយ៍ John Hyten និង​នាយ​ទាហាន​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​លោក​ Ray នៅ​ក្នុង​បន្ទប់​សុវត្ថិភាព​ក្នុង​មន្ទីរ​បញ្ចកោណ​កាល​ពី​សប្ដាហ៍​មុន បាន​ធ្វើតេស្ត​ ហើយ​លទ្ធផល​បង្ហាញ​ថា​គ្មានជំងឺ កូវីដ១៩ ទេ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ ហើយ​មក​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​ពួក​គេ​ក៏​គ្មាន​រោគ​សញ្ញានៃ​ជំងឺ​កូវីដ​១៩​ដែរ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គេ​មិន​ច្បាស់​ពី​ប្រភព​នៃ​ការ​ឆ្លង​ជំងឺកូវីដ១៩​ ​របស់​លោក​Ray ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​កាល​ពី​ចុង​សប្ដាហ៍​មុន​ទេ។

មន្ត្រី​ដដែលនោះ​បាន​ប្រាប់​ VOA ថា​ នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​នោះ កំពុងធ្វើ​ចត្តាឡីស័ក្តិ ស្របតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការពារជាតិ ដែល​ចេញ​ផ្សាយ​ដោយមជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក CDC ។

លោក​ឧត្តមសេនីយ៍ Milley រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​ក្រសួង​ការពារ​ប្រទេស បាន​ធ្វើ​តេស្ត​ជាញឹកញាប់​ចាប់តាំង​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា​មក នៅពេល​ដែល​ពួកគេ​បាន​ចូលរួម​ពិធី​របស់​ក្រុម​គ្រួសារ​កងទ័ពដែល​បាន​ស្លាប់​នៅ​សមរភូមិ​ហៅថា​ផ្កាយ​មាស​ឬ Gold Star នៅ​សេតវិមាន។

ទាំង​លោក​ប្រធានាធិបតី Donald Trump និង​លោកស្រី​ Melania Trump ភរិយា​របស់​លោក​ប្រធានាធិបតី បាន​ចូលរួមក្នុង​ពិធី​នោះ​ដែរ​ ហើយ​បាន​ធ្វើតេស្ត​មានវីរុស​កូរ៉ូណា​វិជ្ជមាន​កាល​ពី​សប្តាហ៍​មុន ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG