ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​បារាំង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង​និង​មាន​បណ្ណ​សុខភាព


ស្ត្រី​ម្នាក់​កាន់​បដា​មួយ​ដែល​សរសេរ​ថា «មិន​ត្រូវការ​បណ្ណ​សុខភាព» ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដែល​រដ្ឋាភិបាល​​តម្រូវ​ឲ្យ​បុគ្គលិក​មួយ​ចំនួន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក្រុង Nantes ប្រទេស​បារាំង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
ស្ត្រី​ម្នាក់​កាន់​បដា​មួយ​ដែល​សរសេរ​ថា «មិន​ត្រូវការ​បណ្ណ​សុខភាព» ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដែល​រដ្ឋាភិបាល​​តម្រូវ​ឲ្យ​បុគ្គលិក​មួយ​ចំនួន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក្រុង Nantes ប្រទេស​បារាំង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

សភា​បារាំង​កាលពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដែល​នឹង​តម្រូវ​ឲ្យ​បុគ្គលិក​សុ ខាភិបាល​ពាក់​ម៉ាស់​បង្ការ​ជំងឺ​កូវីដ១៩ និង​តម្រូវ​ឲ្យ​មាន​បណ្ណ​សុខភាព​នៅ​តាម​ទីកន្លែង​ធំៗ​នៅ​ពេល​ដែល​បារាំង​ប្រយុទ្ធ​ប្រឆាំង​រលក​ទី៤​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពួក​ភ្ញៀវ​ដែល​ទៅ​សារមន្ទីរ រោង​ភាពយន្ត ឬ​អាង​ហែល​ទឹក​នៅ​ក្នុង​ប្រទេសបារាំង​នឹង​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​ចូល ប្រសិនបើ​ពួកគេ មិន​អាច​បង្ហាញ​បណ្ណ​ដែល​បាន​បង្ហាញ​ថា ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ឬ​បាន​ធ្វើ​តេស្ត​កូវីដ​១៩​អវិជ្ជមាន​នៅពេល​ថ្មីៗ​នេះ​ទេ។ បណ្ណ​សុខភាព​តម្រូវឲ្យ​មាន នៅ​ពេល​ទៅ​ចូលរួម​ពិធី​ធំៗ​ឬ​ទៅ​ក្លឹប។

ចាប់​ផ្តើម​ពី​ខែ​សីហា​ត​ទៅ បណ្ណ​សុខភាព​នឹង​តម្រូវ​ឲ្យ​មាន​ដើម្បី​ចូល​ភោជនីយដ្ឋាន រង្គសាល ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ឆ្ងាយៗ​ និង​ការ​ជិះ​យន្តហោះ។

វិធានការ​នានា​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ត្រូវ​គេ​រំពឹង​ថា នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​ការ​ទទួល​ការយល់ព្រម​ពី​តុលាការ​ធម្មនុញ្ញ មុនពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ចាប់តាំង​ពី​ដើម​ខែ​កក្កដា​មក ការឆ្លង​ថ្មី​មាន​ប្រហែល​៤ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ការ​ឆ្លង​បាន​កើន​ឡើង​ជា​បណ្ដើរៗ​រហូត​ដល់​២ម៉ឺន​២ពាន់​ករណីកាលពី​សប្តាហ៍​មុន ហើយ​ករណី​ឆ្លង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​បាន​កើន​ឡើង​ផង​ដែរ។

ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ដែរ ប្រទេស​បារាំង​កំពុង​ប្រឈម​នឹង​វីរុស​បំប្លែង​ថ្មី​ដែលតា​ដែល​ឆ្លង​លឿន ដែល​ត្រូវ​បាន​គេរកឃើញ​មុន​ដំបូង​នៅ​ក្នុង​ប្រ ទេស​ឥណ្ឌា។ វីរុស​បំប្លែង​ថ្មី​ដែលតា​នេះ​កំពុង​គំរាម​កំហែង​បង្ក​ឲ្យ​មាន​ការ​អូសបន្លាយ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។

ពួក​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​របស់​បារាំង បាន​និយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា ការបន្ធូ បន្ថយ​ការរឹតត្បិត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អាច​ត្រូវ​ធ្វើ​ទៅបាន​ដោយ​គ្មាន​ការរាតត្បាត​កើត​មាន​ឡើង​វិញ ប្រសិនបើ​មនុស្ស​ពេញវ័យ​ជាង​៩០ភាគរយ បាន​ទទួល​ការចាក់​វ៉ាក់សាំង៕

XS
SM
MD
LG