ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារាំង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ដើម្បី​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម


Nasr al-Ansi មេដឹកនាំ​ក្រុម​អាកៃដា​សាខា​ប្រទេស​យេម៉ែន​ត្រូវ​បាន​គេ​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ហាង​មួយ​ ក្នុង​ក្រុង​ Sanaa ប្រទេស​យេម៉េន​ កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥។ គាត់​កំពុង​ផ្ញើ​សារ​ដែល​ក្នុង​នោះ​បាន​អះអាង​ពី​ទំនួលខុសត្រូវ​ទៅលើ​​ការ​វាយប្រហារ​លើ​ទស្សនាវដ្តី​បារាំង Charlie Hebdo កាលពី​សប្តាហ៍​មុន។

បារាំង​កំពុង​បង្កើន​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាមដោយ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មាន​ដាក់​ទង់​ជាតិ​របស់​ខ្លួន​ទៅ​កាន់​តំបន់​មជ្ឈឹមបូព៌ា ​បន្ទាប់​ពីការ​វាយប្រហារ​ភេរវកម្ម​ដែលបាន​សម្លាប់​មនុស្ស​២០​នាក់​ រួម​មាន​ខ្មាន់កាំភ្លើង​៣​នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

ពី​នាវា​ផ្ទុក​យន្តហោះឈ្មោះ Charles de Gaulle ​លោក​ប្រធានា​ធិបតី​បារាំង Francois Hollande ​បាន​ថ្កោលទោស​ការ​ឆ្លើយតប​ដ៏​យឺតយ៉ាវ​របស់​សហគមន៍​អន្តរជាតិ​ដល់​ក្រុម​ជន​សកម្ម​ប្រយុទ្ធនៅពេល​ដែល​ក្រុម​នេះ​បាន​កាន់កាប់​ផ្នែក​នានានៃ​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់។ លោក​ប្រធានា​ធិបតី​បាន​ប្រាប់​កង​ទ័ព​ថា​ស្ថានភាព​ធ្វើឲ្យ​មាន​វត្តមាន​របស់​នាវា​នេះ​នៅ​ក្នុង​តំបន់​នេះ។

​ខ្មាន់​កាំភ្លើង​ម្នាក់នៅ​ក្នុង​ការ​វាយ​ប្រហារ​ទីក្រុង​ប៉ារីស​បាន​អះអាង​ពី​ភាព​ស្មោះស្ម័គ្រ​របស់​ខ្លួន​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម។

​ការ​ប្រកាស​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​របស់​សមាជិក​សភា​បារាំងកាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​បន្ត​ការ​ចូលរួម​ខាង​យោធា​របស់​បារាំង​ជាមួយ​សហរដ្ឋអាមេរិកហើយ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​យុទ្ធនាការតាម​អាកាស​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ បារាំង​ជា​ដៃ​គូមួយ​នៃ​ដៃគូ​លើក​ដំបូងក្នុង​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

​សាខា al-Qaida នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​កាល​ពី​សប្តាហ៍​មុន​ទៅលើ​ការិយាល័យ​របស់​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍​បារាំង Charlie Hebdo ​ដោយ​និយាយ​ថា ​វា​ជា​ការ​សងសឹក​សម្រាប់​ព្យាការី​ Muhammad៕

XS
SM
MD
LG