ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​ប្រឆាំង​ភេរវកម្ម


ប្រធានាធិបតី​អាមេរិក​លោក ប៉ារាក់​ អូបាម៉ា​។ ស.រ.អា.​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រជុំ​សន្និសីទ​កំពូល​មួយ​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន (Washington) ​នៅ​ខែក្រោយ​អំពី​ការ​បញ្ចៀស​កុំឲ្យ​មាន​ភាព​ជ្រុលនិយម​ប្រកប​ដោយ​ហិង្សា។
ប្រធានាធិបតី​អាមេរិក​លោក ប៉ារាក់​ អូបាម៉ា​។ ស.រ.អា.​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រជុំ​សន្និសីទ​កំពូល​មួយ​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន (Washington) ​នៅ​ខែក្រោយ​អំពី​ការ​បញ្ចៀស​កុំឲ្យ​មាន​ភាព​ជ្រុលនិយម​ប្រកប​ដោយ​ហិង្សា។

ស.រ.អា.​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រជុំ​សន្និសីទ​កំពូល​មួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន (Washington) ​នៅ​ខែក្រោយ​អំពី​ការ​បញ្ចៀស​កុំឲ្យ​មាន​ភាព​ជ្រុលនិយម​ប្រកប​ដោយ​ហិង្សា​ នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​អឺរ៉ុប​និង​អាមេរិកាំង​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ខ្លាំង​ជាង​មុន​ដើម្បី​ឃ្លាំ​មើលក្រុម​មនុស្ស​តាមបណ្តាញអ៊ីនធឺណែត និង​នៅ​តាមព្រំដែន។​

លោក Eric Holder ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​ស.រ.អា.​បាន​ប្រកាស​អំពី​ការ​ប្រជុំ​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៨​ខែ​កុម្ភៈ​ពី​ក្រុងប៉ារីស (Paris) កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​នៅ​ទី​នោះ​លោក​បានចូលរូម​ក្នុង​ការ​ប្រជុំ​គ្រា​មាន​អាសន្ន​មួយ​អំពី​ភេរវកម្មនៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្មនៅ​ក្នុង​ប្រទេស​បារាំង​កាលពី​សប្តាហ៍​មុន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស១៧​នាក់​ស្លាប់។​

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ សេតវិមាន​បាន​និយាយ​ថា​ សន្និសីទ​នេះ​នឹងគូស​បញ្ជាក់​អំពី«ការ​អនុវត្តន៍​ល្អ​ប្រសើរ​បំផុត​និង​កិច្ចខិតខំប្រឹងប្រែង​ដែល​លេច​ទ្បើង»ពី​សហគមន៍​មួយ​ចំនួន​ក្នុង​ស.រ.អា.ដែល​បានធ្វើកម្មវិធី​សាកល្បង​ដើម្បី​ដោះស្រាយ​ភាពជ្រុល​និយម​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនិង​ក្រសួង​យុត្តិធម៌​មក​ពី​ទ្វីបអឺរ៉ុប​និង​ស.រ.អា.ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នង​ក្រុង​ប៉ារីស បាន​អំពាវនាវ​ឲ្យមាន​កំណើន​ការឃ្លាំ​មើល​តាម​បណ្តាញ​អ៊ីនធឺណែត និង​កិច្ចការពារ​សន្តិសុខ​តឹងរឹង​ជាង​មុន​នៅតាម​ព្រំដែនដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ដូច​ជា​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ការិយាល័យ​ទស្សានវដ្តីត្លុក​ Charlie Hebdo។​គេ​បានរាយការណ៍​ថា​ក្រុម​អ្នក​កាសែត​និង​ក្រុម​ប៉ូលិស​បាន​ត្រូវ​យក​ធ្វើ​ជា​មុខសញ្ញា​នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​ប្រល័យ​ដែល​នាំ​ឲ្យ​មាន​សំណួរ​អំពី​សេរីភាព​នៃ​ការនិយាយ​ស្តី​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ៕

XS
SM
MD
LG