ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​បារាំង​ប្រារព្ធ​បុណ្យ​ Bastille ​ដោយ​ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា ​ក៏​ប៉ុន្តែ​មិន​ច្រើន​ដូច​ការ​​ចង់​បាន​របស់​ប្រធានា​ធិបតី​ត្រាំ​ទេ


ការ​បង្ហាញ​​នៅ​ក្នុង​​ថ្ងៃ​សម​យុទ្ធ​ Bastille នៅ​លើវិថី Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃទី​១៤ កក្កដា ២០១៨។
ការ​បង្ហាញ​​នៅ​ក្នុង​​ថ្ងៃ​សម​យុទ្ធ​ Bastille នៅ​លើវិថី Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃទី​១៤ កក្កដា ២០១៨។

ប្រទេស​បារាំង​បាន​ប្រារព្ធទិវា​បុណ្យ ​Bastille ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​មានការ​បង្ហាញ​ជា​ប្រពៃណី​នៃកម្លាំង​កងទ័ព​គឺ កងទ័ព​វាយ​ប្រហារ ​ឧទ្ធម្ភាគចក្រ​ យន្តហោះ​ចម្បាំ​ដែល​ហោះ​នៅ​លើ​អាកាស​និង​មហា​វិថី​ដ៏​ល្បីល្បាញ ​Champs Elysees ​នៃ​ទីក្រុង​ប៉ារីស។

ថវិកា​ការពារ​ប្រទេស​របស់​បារាំង​កំពុង​បង្កើន​ទំហំ​ដែល​នឹងធ្វើ​ទៅ​តាម​ការ​សន្យា​ចំនួន​២​ភាគ​រយ​របស់​អង្គការ​អូតង់​នៅ​ឆ្នាំ​២០២៥ ​ហើយ​បាន​ប្រែក្រ​ឡាស់​ការ​កាត់​បន្ថយ​ថវិកា​អស់​មួយ​ទសវត្សរ៍។​ ក៏​ប៉ុន្តែ ​ការ​បង្កើន​ចំណាយ​នេះ​ប្រ​ហែល​មិន​ល្មម​គ្រប់​គ្រាន់​ទៅ​តាម​ការទាម​ទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។

​កាល​ពី​ឆ្នាំ​មុន ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ស្ថិត​នៅ​ឯព្យុហ​យា​ត្រា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ចំ​ណង​ទាក់​ទង​ផ្ទាល់​ខ្លួន​ជាមួយ​ប្រធានា​ធិបតី​បារាំង​លោក​ Emmanuel Macron ។ នៅ​ឆ្នាំ​នេះ ប្រធា​នា​ធិបតី Macron​ បាន​ចូលរួម​ពិធី​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​គឺ​លោក​នា​យករដ្ឋ​មន្រ្តី​នៃ​ប្រទេស​សិង្ហបុរី។​ ក៏ប៉ុន្តែ ប្រធានា​ធិបតី ​Macron ​និង​ប្រ​ធា​នា​ធិបតី ​ត្រាំ​ បាន​ជួប​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ឯ​សន្និសីទ​កំពូល​អង្គការ​អូតង់​ដែល​មាន​ជម្លោះ​ដែល​បាន​ឃើញ​ប្រធានា​ធិបតី​អាមេរិកដែល​បាន​រិះគន់​សម្ព័ន្ធ​មិត្ត​ចំពោះ​ការ​មិន​ចំណាយ​ប្រាក់​ឲ្យ​បាន​គ្រប់​គ្រាន់​លើ​វិស័យ​ការពារ​ប្រទេស។

សេចក្តី​ព្រាង​ច្បាប់​ការ​ចំណាយ​ខាង​យោធា​របស់​បារាំង​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​កាន់​តម្រូវការ​គោល​ដៅ​នោះ។ សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានា​ធិបតី​បបារាំង​ Macron ​ប៉ុន្មាន​ម៉ោង​មុន​ព្យុហ​យាត្រា​ Bastille ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បង្កើន​ការ​ចំណាយ​ខាង​យោធា​មាន​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ជាង​៧ឆ្នាំ​ដើម្បី​ទៅ​ដល់​ចំនួន​២ភាគ​រយ​ដែល​ជា​ទីដៅ​របស់​អង្គការ​អូតង់​នៅ​កំណត់​ឆ្នាំ​២០២៥៕

XS
SM
MD
LG