ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មនុស្សបួន​នាក់​ស្លាប់​រួក្នុង​ការ​បាញ់​ប្រហារ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្នុង​រដ្ឋ​ Florida


រូបថត​កាត់​ពី​វីដេអូ ដែល​បង្ហាញ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ​ប្រហារ​នៅ​ជិត​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទីក្រុង Pensacola រដ្ឋ​ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៩។

កង​ទ័ព​ជើង​ទឹក​ស.រ.អា.​បញ្ជាក់​ថា​អ្នក​ខ្មាន់​កាំភ្លើង​ម្នាក់​និង​ជនរង​គ្រោះ​បី​នាក់​បាន​ស្លាប់​នៅ​ក្រោយ​ការ​បាញ់​ប្រហារក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​និង​កង​ទ័ព​អាកាស​នៅ​ Pensacola ​ក្នុង​រដ្ឋ​ Florida។

មនុស្ស​ម្នាក់​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​អាគារ​មួយ​មាន​ថ្នាក់​រៀន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ និង​កងទ័ព​អាកាស​នៅ​ Pensacola ​ក្នុង​រដ្ឋ Florida ​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​បណ្តាល​ឱ្យ​មនុស្ស​បួន​នាក់​ស្លាប់​ដោយ​បូក​រួម​អ្នក​វាយ​ប្រហារ​ផង​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ត្រូវ​របួស។

ការ​បាញ់​ប្រហារ​នេះ​ដែល​ជា​ការ​បាញ់លើកទី​ពីរ​នៅ​ក្នុង​មូលដ្ឋាន​នៃ​កងទ័ព​ជើង​ទឹក​ក្នុង​សប្តាហ៍​នេះ​ ដែល​បាន​នាំ​ឱ្យ​មានការ​ឆ្លើយតប​ដោយ​ពួក​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​ច្រើន​នាក់​ និង​មាន​ការ​រា​រាំង​មិន​ឱ្យ​មនុស្ស​ចេញ​និង​ចូល​ក្នុង​មូលដ្ឋាន​នោះ​ផង​ដែរ។

លោក ​David Morgan ​ដែល​ជា​មេ​ប៉ូលិស​មូលដ្ឋាន​នៃ​ស្រុក​ Escambia បាន​និយាយ​ថា​ មនុស្ស​បួន​នាក់​បាន​ស្លាប់ ហើយ​ថា ​អនុ​ប្រធាន​ប៉ូលិស​ក្នុង​មូលដ្ឋាន​ពីរ​នាក់​ដែល​ជា​អ្នក​ទៅ​ដល់​កន្លែង​កើត​ហេតុ​មុនគេ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​អ្នក​វាយ​ប្រហារ​ផង​ បាន​ត្រូវ​របួស​ ក៏​ប៉ុន្តែ​បាន​ត្រូវ​រំពឹង​ថា​នឹង​ជា​សះ​ស្បើយ​ឡើង​វិញ​។

អ្នកស្រី ​Kathy Bowers ​អ្នកនាំ​ពាក្យ​នៃ​មន្ទីរ​ពេទ្យ ​Baptist Care​ ក្នុង​ក្រុង​ Pensacola ​បាន​និយាយ​ថា​ មនុស្ស​៨​នាក់ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​នេះហើយ​ជន​រង​គ្រោះ​ម្នាក់​បាន​បាត់​បង់​ជីវិត៕

XS
SM
MD
LG