ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​ប្រហារ​នៅ​ហាង​ Walmart ក្នុង​រដ្ឋ ​Oklahoma​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស៣នាក់


មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​ដែល​បុរស​២នាក់ និង​ស្ត្រី​១រូប​ត្រូវ​បាន​គេ​បាញ់​សម្លាប់ កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅ​ខាង​ក្រៅ​ហាង Walmart ក្នុង​ក្រុង Duncan រដ្ឋ Oklahoma។

ប៉ូលិស​បាន​បញ្ជាក់​កាល​ពី​ថ្ងៃចន្ទ​ថា ​មនុស្ស​៣​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ហាងWalmart ក្នុង​រដ្ឋ Oklahoma។​

កាសែត​ Duncan Banner ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​អ្នក​បាញ់​ប្រហារ​គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់។​ ​ ជន​រង​គ្រោះ​ពីរ​នាក់​ស្លាប់​នៅ​ខាង​ក្នុង​រថយន្ត​របស់​ពួក​គេ​និង​ម្នាក់ទៀត​ស្ថិត​នៅ​ចំណត​រថយន្ត​នៃ​ហាង ​Walmart ​ក្នុង​ទីក្រុង ​Duncan ​ រដ្ឋ ​Oklahoma។

លោក​ Danny Ford ​ស្នងការ​ប៉ូលិស​ក្រុង ​Duncan ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថាប៉ូលិស​កំពុង​សួរ​រក​សាក្សីការ​បាញ់​សម្លាប់​នេះ។ ​កាល​ពីខែ​សីហា ​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្ស​២២​នាក់​នៅ​ក្នុង​ហាង Walmart ​ដ៏មមាញឹក​មួយ​នៅក្នុងទី​ក្រុង El Paso ​ក្នុង​រដ្ឋ ​Texas​ ក្បែរ​ព្រំដែន​ប្រទេស​ម៉ិកស៊ិក។​ អ្នក​បាញ់ប្រហារ​បាន​ប្រាប់​ប៉ូលិស​ថា ​ខ្លួន​មាន​បំណង​វាយ​ប្រហារ​ជនជាតិ​ម៉ិកស៊ិក​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ។ ​

នៅដើម​ខែ​កញ្ញា ​ហាង​ Walmart បាន​និយាយ​ថា ​ខ្លួននឹង​បញ្ឈប់​ការ​លក់​គ្រាប់​រំសេវ​និង​កាំភ្លើង​ដៃ​ហើយ​ក៏បាន​ស្នើ​សុំ​អតិថិជន​ឈប់​យក​កាំភ្លើង​ចូល​ក្នុង​ហាង​ ​បើ​ទោះ​ជា​ច្បាប់​រដ្ឋ​បាន​អនុញ្ញាត​ក៏​ដោយ៕

XS
SM
MD
LG