ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ​តិចសាស់


មន្ត្រី​អនុវត្ត​ច្បាប់​មក​ពី​ភ្នាក់​ងារ​ផ្សេងៗ​ចោះ​មក​កន្លែង​កើត​ហេតុ​ដែល​មាន​ការ​បាញ់​ប្រហារ នៅ​ហាង​លក់​ទំនិញ នៅ El Paso រដ្ឋ​តិច​សាស កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៩។
មន្ត្រី​អនុវត្ត​ច្បាប់​មក​ពី​ភ្នាក់​ងារ​ផ្សេងៗ​ចោះ​មក​កន្លែង​កើត​ហេតុ​ដែល​មាន​ការ​បាញ់​ប្រហារ នៅ​ហាង​លក់​ទំនិញ នៅ El Paso រដ្ឋ​តិច​សាស កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៩។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បន្ទាប់​ពីមាន​ការ​បាញ់​ប្រហារកើត​ឡើង​នៅ​ថ្ងៃ​នេះ​ក្នុង​សង្កាត់​ អេល ប៉ាសូ​ (El Paso)​ រដ្ឋ​តិចសាស់ ​(Texas)។

ការ​បាញ់​ប្រហារ​នោះ​បាន​កើត​ឡើង​ក្នុង​ផ្សារ​លក់​ទំនិញ​ដ៏ធំ​ហៅ​ថា ​សៀឡូ វីស្តា​ ម៉ល ​(Cielo Vista Mall)។ ​ក្រុម​អាជ្ញាធរ​បាន​បិទផ្លូវ​នានា​ជុំវិញ​ហាង​ទំនិញ​ទាំង​នោះ​ ហើយ​កំពុង​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​និង​កំណត់​ពី​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នោះ​កើត​ឡើង។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​បាន​ប្រាប់​ទូរទស្សន៍​ NBC News ​ថា ​មាន​មនុស្ស​យ៉ាង​តិច​១៨នាក់​បាន​ស្លាប់ ​ហើយ​ប៉ូលិស​បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ម្នាក់ឈ្មោះ​ Patrick Crusius ​អាយុ​២១​ឆ្នាំ។

ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បាន​រាយការណ៍​មកថា​ មាន​មនុស្ស​យ៉ាង​តិច​២០​នាក់​រង​របួស។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ហៅ​ការ​បាញ់​ប្រហារ​នោះ​ថា ជា​រឿងដ៏​អាក្រក់។​ នេះ​បើ​តាមសារ​តាម​ប្រព័ន្ធ​ទ្វីតធឺ​របស់​លោក។​ លោក​ ត្រាំ ​បាន​បញ្ជាក់​ថា​លោក​កំពុង​ធ្វើ​កិច្ច​ការ​ជាមួយ​អភិបាល​រដ្ឋ ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ​និង​អាជ្ញាធរ​អនុវត្តន៍​ច្បាប់ ​ហើយ​សម្តែង​ការ​គាំទ្រ​ទាំង​ស្រុង​ដល់​កិច្ចការ​របស់​អាជ្ញាធរ ដែល​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​ការ​បាញ់​ប្រហារ​តាំង​ពី​ម៉ោង​១០​ព្រឹក៕

XS
SM
MD
LG