ខ្យល់ព្យុះត្រូពិក Gonzalo ដែលបោកបក់កាត់តាមមហាសមុទ្រអាត្លង់ទិចឆ្ពោះទៅកាន់តំបន់ Caribbean ត្រូវគេរឹពឹងថានឹងក្លាយជាខ្យល់ព្យុះសង្ឃរានៅថ្ងៃព្រហស្បតិ៍នេះ។
ខ្យល់ព្យុះត្រូពិក Gonzalo នេះ គឺជាខ្យល់ព្យុះទី ៧ ដែលគេបានដាក់ឈ្មោះឲ្យនៅក្នុងឆ្នាំនេះ ដែលបានលេចឡើងនៅក្នុងមហាសមុទ្រអាត្លង់ទិច។
មជ្ឈមណ្ឌលជាតិខ្យល់ព្យុះសង្ឃរារបស់សហរដ្ឋអាមេរិក បានទស្សន៍ទាយថា ខ្យល់ព្យុះ Gonzalo នេះ អាចបាត់បង់ភាពខ្លាំងក្លារបស់វា នៅពេលដែលវាធ្វើដំណើរកាត់ពីលើប្រជុំកោះ Windward នៅត្រឹមចុងសប្ដាហ៍នេះ។
ដំណើររបស់ខ្យល់ព្យុះនេះហាក់ដូចជាពិបាកនៅក្នុងការទស្សន៍ទាយណាស់ នៅពេលដែលវាធ្វើដំណើរកាត់តាមតំបន់ Caribbean។
ស្របពេលនេះដែរ មជ្ឈមណ្ឌលជាតិខ្យល់ព្យុះសង្ឃរារបស់សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ខ្យល់ព្យុះសង្ឃរា Douglas ដែលជាខ្យល់ព្យុះសង្ឃរាដំបូងបង្អស់នៅមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះហាវៃ ដែលអាចនឹងធ្វើដំណើរទៅដល់កោះនេះនៅព្រឹកថ្ងៃអាទិត្យខាងមុខ៕